CamNews

យល់ដឹង 

៧ចំណុចពាក់ព័ន្ធនឹងសិច លោកអ្នកអាចមិនទាន់ បានដឹង

១- បុរសងប់ងុល ផ្លូវភេទជាងស្ដ្រី

តាមលទ្ធផលស្រាវជ្រាវ កាលពីពេលកន្លង មកនេះបានបង្ហាញថា បុរសតែងមាន ដៃគូរួមដំណេក ច្រើនជាងស្ដ្រី៣ដង ប៉ុន្ដែស្ថិតិចុងក្រោយនេះបាន ប្រែប្រួលគឺស្ដ្រីក៏មាន ចំណែកដៃគូច្រើន ដូចបុរសដែរ ។

២-ការរួមភេទ បើមិនថ្ងូរឱ្យ ចេញសំឡេង មិនមានសេចក្ដីសុខ

អ្នកខ្លះចូលចិត្ដរួមសិច បែបក្រហល់ក្រហាយ ស្រែកថ្ងូររហឹសចេញមក ។ ទម្លាប់បែបនេះ គេ ច្រើនអនុវត្ដ នៅប្រទេសប៉ែកអឺរ៉ុប ឬលោកខាង លិច ប៉ុន្ដែសម្រាប់អាស៊ី គេចូលចិត្ដស្ងប់ស្ងាត់ និងលាក់បាំង ។ តាមពិត ការរួមសិចបែបណាសុទ្ធ តែផ្ដល់ភាពកក់ក្ដៅ ដូចគ្នាទាំងអស់ តែសំខាន់ដៃគូ មានភាពប៉ិនប្រសប់ និងចេះសហការគ្នាបានល្អ ។

៣-សិចសំខាន់ បំផុតក្នុងគូជីវិត មិនអាចខ្វះ បាន

ជីវិតមនុស្សមិនមែនងប់ងុល ជាមួយគ្នានៅតែ លើគ្រែមិនក្រោកធ្វើការងារ ឬដើរហើរទៅណា មកណានោះទេ ។ តាមពិត សិចមានត្រឹមតែមាន ចំណែក២៥ ភាគរយ នៃជីវិតប៉ុណ្ណោះ ។ ក្នុងស្ទាបស្ទង់មតិ បានបង្ហាញថា មានក្រុម មនុស្សត្រឹមតែ ២០ភាគរយ ដែលយល់ឃើញថា សិចជារឿងសំខាន់ បំផុតសម្រាប់គេ ឯចំនួន៨០ ភាគរយទៀតគិតថា សិចគ្រាន់តែជា ចំណែកមួយ នៃជីវិត ។ ក្រៅពីនេះ គេនៅបាន រកឃើញផងដែរ ថា សិចមិនមែនជា បញ្ហាសំខាន់ក្នុងមូលហេតុ នៃការលែងលះប្ដីប្រពន្ធ ។

៤-គូស្នេហ៍នីមួយៗ តែងមានសិច ដល់កំពូល រាល់លើក

មនុស្សជាច្រើនតែងយល់ថា សិចរបស់អ្នក ដទៃមានភាពប្រសើរ ជាងខ្លួនឯង តែតាមពិតវា អាចអន់ខ្សោយ និងអាក្រក់ជាងនេះទៅទៀត ។ បុរស-ស្ដ្រីជាច្រើនតែង ជួបស្ថានការណ៍សិចពុំបាន ដូចបំណងដូចជា បុរសឆាប់ឈានដល់ចំណុច កំពូលពេកនាំឱ្យរំខានចិត្ដ ឯគូស្នេហ៍នៅ វ័យក្មេងពុំ ចេះវិធីបបោសអង្អែល ពេលរួមភេទដល់ដៃគូ ជាដើម ។

៥-ទំហំអវយវៈភេទ មិនមែនជារឿងសំខាន់

ត្រូវខ្លះ មិនត្រូវខ្លះ ។ សម្រាប់គ្រួសារខ្លះការ រួមដំណេក គេពុំបានផ្ដល់ភាព សំខាន់ជាងការមាន ប្រាក់កាស និងសុភមង្គលទេ ហើយមួយចំនួនទៀត ពុំខ្វាយខ្វល់ពីទំហំខ្នាត អវយវៈភេទរបស់បុរសនោះ ឡើយ ។

៦-ស្ដ្រីដែលមាន រូបរាងសិចស៊ីការរួមសិចក៏ ខ្លាំងក្លា

តាមលទ្ធផលការស្រាវជ្រាវ បានបង្ហាញថា ស្ដ្រីសិចស៊ី និងបុរសសង្ហា ពុំមែនសុទ្ធសឹងតែមាន ទេពកោសល្យ ពិសេសក្នុងការរួម ដំណេកនោះទេ ។ ផ្ទុយទៅវិញបុរស-ស្ដ្រីទាំងនេះ បែរជាអន់ខ្សោយពី បញ្ហាផ្លូវភេទ ។ ក្នុងចំណោមស្ដ្រី-បុរសជាងមួយ ពាន់នាក់ដែលគេ សាកសួរបានឱ្យដឹងថា ដៃគូរួម ដំណេករបស់គេ ដែលមានរូបរាងសិចស៊ី ច្រើនតែ មិនប៉ិនប្រសប់ ក្នុងការបញ្ចេញស្នៀត ស្រើបស្រាល ដល់ដៃគូជាបុរស ឯស្ដ្រីវិញបាននិយាយថា ពេលគេ បានរួមភេទជាមួយ បុរសសង្ហាច្រើនតែឆ្លងដល់ កោះត្រើយ ។

៧-គិតជាមធ្យម ប្ដីប្រពន្ធមានសិច២,៥ លើកក្នុង មួយសបា្ដហ៍

មិនត្រឹមត្រូវទេ ការរួមភេទរបស់មនុស្ស ម្នាក់ៗអាស្រ័យ ទៅលើស្ថានភាពសុខភាព និង តម្រូវការរបស់គេប៉ុណ្ណោះ ។ អ្នកដែលស្ថិតនៅ វ័យក្មេង អាចមានការរួមភេទ មួយសបា្ដហ៍ពី៥ទៅ ១០ដង ឯបុរសវ័យចំណាស់ អាចមានត្រឹមតែ១ដង ឬ២ដង ឯខ្លះទៀតមាន រហូតដល់រាប់ខែផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh