CamNews

ព័ត៌មានអន្តរជាតិ 

"វិសោធនកម្មថ្មី" ចាប់រំលោភបុរស ជាទោសព្រហ្មទណ្ឌ ត្រូវជាប់គុក ចាប់ពី ៥ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ការរំលោភបំពានផ្លូវភេទបុរស ឥលូវនេះ​ត្រូវបានចាត់ចូលជាបទល្មើសព្រហ្ម ទណ្ឌហើយ​នៅក្នុងប្រទេសចិន ក្រោយពី វិសោធនកម្ម ស្តីអំពី   ច្បាប់ ព្រហ្មទណ្ឌប្រទេសចិន ឬ Criminal Law អនុម័តជាផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅ   នេះ  ប៉ុន្តែ អ្វីដែលជាភាពភ្ញាក់ផ្អើល នោះគឺថា កាលពីអតីតកន្លងមកនេះ ការរំលោភបំពានផ្លូវភេទបុរសពុំបានចាត់ចូលជាបទល្មើស ព្រហ្មទណ្ឌនោះទេ ។


គួររំឮកថា វិសោធនកម្មថ្មី ត្រូវបានរដ្ឋាភិបាលប្រទេសចិន អនុម័តឡើង   អំឡុងខែ សីហា កន្លង ទៅនេះ ពោលជាការធ្វើវិសោធនកម្មថ្មី ប្តូរពី ពាក្យ "ការរំលោភបំពាន ស្រ្តីភេទ និងអ្វីផ្សេងទៀត" ទៅជាពាក្យ "ការរំលោភបំពានស្រ្តីភេទ និងបុរសភេទ" ធានាអោយបាន​  រាល់  ការរំលោភបំពាន ត្រូវជាប់ពន្ធនាគារ តិចបំផុត ៥ ឆ្នាំ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹង  ថា មុននឹងបំលាស់ ប្តូរ នឹងពាក្យខាងលើ ក៏ដូចជា ការធ្វើវិសោធនកម្មច្បាប់ថ្មីខាងលើ រាល់ពាក្យបណ្តឹង ថាមានករ ណីចាប់រំលោភបំពានផ្លូវភេទ បុរស គឺមានការពិបាកជាខ្លាំង តួយ៉ាង កាល  ពីពេលកន្លងទៅនេះ បុរសជាមន្រ្តីសន្តិសុខម្នាក់ បានរំលោភបំពានផ្លូវភេទ ទៅលើក្រុមការងារ  ជា បុរស នៅឯកន្លែង ស្នាក់នៅកន្លែងធ្វើការ ។ ទោះជាយ៉ាងណាក៏ដោយចុះ ទន្ទឹមនឹងគ្មានការ  កាត់ទោស ពីបទចាប់ រំលោភបំពាន ជនជាប់ចោទរងនូវការចោទប្រកាន់ ពីបទបង្ករបួសស្នាម និង  ជាប់ពន្ធនាគាររយៈ ពេលតែ ១ឆ្នាំ តែប៉ុណ្ណោះ ។


គួររំឮកថា​ វិសោធនកម្ម ច្បាប់ថ្មីលើកនេះ ត្រូវ  បានគេមើលអោយឃើញថា  ជា ការការពារច្រើន ជាងមុន ដល់បណ្តាលក្មេងប្រុស មិនទាន់គ្រាប់អាយុ ដែលជាសាក្ខីភាពមានតុល្យភាពស្មើគ្នាបើ ធៀបទៅនឹងការគាំពារ ការរំលោភបំពានក្មេងស្រីមិនទាន់  គ្រប់អាយុ ក្រោម ១៨ ឆ្នាំ ។គួរបញ្ជាក់ កាលពីពេលកន្លងទៅនេះ ករណីរំលោភបំពាន ក្មេងប្រុស ប្រឈមនឹងការជាប់ទោស ពន្ធនាគារ រយៈពេល ៥ ឆ្នាំតែប៉ុណ្ណោះ ។ យោងតាមការស្រាវជ្រាវរួមគ្នា  ពី សាកលវិទ្យាល័យ ហុងកុង និង មូលនិធិ UBS Optimus Foundation អោយដឹងថា ភាគរយក្មេងប្រុស នៅក្នុងប្រទេសចិន ដែល រងគ្រោះ ពីការរំលោភបំពានផ្លូវភេទនោះ កើនឡើងខ្ពស់ជាង ២,៧ ភាគរយ បើធៀបទៅនឹងភាគ រយជាមួយនឹងការរំលោភបំពានផ្ឡូវភេទ ទៅលើក្មេងស្រី ៕

ប្រែសម្រួល ៖​កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode