CamNews

តារា 

ចន ច័ន្ទលក្ខិណា ខ្លោច​ចិត្ត​អាណិត​កូនស្រី រង​របួស​បាក់​ដៃ​ពេល​លេង​បាល់

(ភ្នំពេញ)៖ តារាសម្ដែងមានប្រជាប្រិយភាព មិនចេះរីងស្ងូត ​អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្ដែងអារម្មណ៍ខ្លោចចិត្តអាណិតកូនស្រី របស់ខ្លួន ពេលដែលនាងលេងបាល់ ហើយបានធ្វេសប្រហែស​បណ្ដាលឲ្យដួល បាក់ដៃខាងងស្ដាំ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយ ចន ច័ន្ទលក្ខិណា និងម្ដាយ ព្រមទាំងលោក យុត្ថារ៉ា ឆានី ជាប្ដីផងនោះ បានប្រញាប់ប្រញាល់ បញ្ជូនកូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។

ចន ច័ន្ទលក្ខិណា បានសរសេរក្នុងបណ្ដាញសង្គម របស់នាងថា «ខ្លោចចិត្តអាណិតកូនស្រី» ហើយមិនបាននិយាយអ្វី ច្រើនជាងនេះទេ ព្រោះនាងកំពុងតែយកចិត្តទុកដាក់ ត្រូវមើលថែកូន ដែលកំពុងមានរបួស ដោយនាងបានជួបជាមួយនឹង អតីតស្វាមី គឺលោក យុត្ថារ៉ា ឆានី ភ្លាម និងដើម្បីពិភាក្សារឿងនេះ ហើយ​ផ្ដល់កម្លាំងចិត្តដល់កូន ពេលកូនកំពុងមានរបួស។

​យ៉ាងណាមិញ បើតាមរយៈរូបថត ដែលតារាសម្ដែង ចន ច័ន្ទលក្ខិណា បានបង្ហោះឡើងក្នុងបណ្ដាញ​សង្គម របស់នាងបង្ហាញថា កូនស្រីរបស់ពួកគេ ទាំងពីរបានធូរស្រាលគួរសម ប៉ុន្តែត្រូវការការព្យាបាលបន្ត ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ។

ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ត្រូវបានគេដឹងថា បន្ទាប់ពីសាងស្នេហ៍ជាមួយគ្នា រយៈពេលជិត២០ឆ្នាំមក ពួកគេ បានទទួលចំណងដៃកូនស្រីមួយ មានឈ្មោះ លក្ស្មី មានអាយុជាង១០ឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានចែកផ្លូវគ្នាហើយ។ យ៉ាងណាមិញ ទោះបីជាចែកផ្លូវគ្នា​ក្ដី ប៉ុន្តែពួកគេ នៅតែមើលថែកូនស្រីរួមគ្នាដដែល ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhorn Chanleakena