ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស ម៉ិចសិក ចាប់ ឃាត់ ខ្លួន បងធំ រៀបផែន ការមេ និង ជន សង្ស័យ ៥ នាក់ ផ្សេងទៀតដែលនៅពីក្រោយ ការជួយ ជ្រំជ្រែង នៃការរត់គេចខ្លួន ស្តេចគ្រឿង ញៀនប្រទេស ម៉ិចសិក Joaquin "El Chapo" Guzman កាលពីពេលកន្លងទៅ ។
ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ អគ្គរដ្ឋអាជ្ញា ប្រទេស ម៉ិចសិកអំឡុងថ្ងៃពុធម្សិលមិញ នេះអោយដឹងថា ៖ ស្តេចគ្រឿងញៀន ពីប្រទេស ម៉ិចសិក ដែលមានឈ្មោះថា Guzman លោក គឺជាប្រធានក្រុមសង្គមងងឹត Sinaloa ។ Guzman បានរត់គេចខ្លួន បាន សម្រេច ចេញពីពន្ធនា គារដែលមានការយាមកាមតឹងរឹងបំផុត តាមរយៈការជីករូងផ្លូវក្រោមដី បន្ទប់ឃុំឃាំងរបស់ខ្លួន
ករណីរត់គេចខ្លួន បានសម្រេច ពីសំណាក់ ស្តេចគ្រឿងញៀនរូបនេះគឺ ជារឿងអាម៉ាស់បំផុតសំ រាប់ប្រធានាធិបតី លោក Enrique Pena Nieto ខណៈលោកសន្យា ជាមួយនឹងការតាំងចិត្តយ៉ាង មុតមាំអោយដឹងថា នឹងតាមប្រមាញ់ ស្តេចគ្រឿងញៀន រូបនេះ អោយ ខានតែបាន ។ អគ្គរដ្ឋអា ជ្ញាលោកស្រី Arely Gomez គូសបញ្ជាក់ ក្នុងសន្តិសិទសារព័ត៌មានអោយដឹងថា បងធំ រៀបផែន ការមេនៃការរត់គេចខ្លួន ស្តេចគ្រឿងញៀន កាលពីអតីតកាល គេបានឈានជើងចូលពន្ធនាគារ ឃុំឃ្លួន Guzman ច្រើនលើកច្រើនសារួចទៅហើយ ដើម្បីស៊ើបមើល ពី លទ្ធភាពនៃការរត់គេច ខ្លួន។ ប្រភពដដែល បញ្ជាក់អោយដឹងថា អគ្គរដ្ឋអាជ្ញា ម៉ិចសិក ពុំ មាន ការគូសបញ្ជាក់ អោយ ដឹងពីអត្តសញ្ញាណជនជាប់ចោទដែលត្រូវចាប់ឃាត់ខ្លួនទាំងអស់ នោះ នៅឡើយទេ ប៉ុន្តែ ក្នុង នោះមានការ បង្ហើបអោយដឹងថា មានការចាប់ឃាត់ខ្លួនពីលុតបើកបរ យន្តហោះ និង ឧទ្ធម្ភាភ ចក្រដែលធ្លាប់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង ក្រុមសង្គមងងឹត Sinaloa ។
ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ លោកស្រី Gomez ដែល ជា អគ្គរដ្ឋអាជ្ញា នោះអោយ ដឹងថា ស្តេចគ្រឿងញៀន Guzman បន្ទាប់ពីរត់គេចខ្លួន តាមរយៈរូងផ្លូវ ក្រោមដី លោកត្រូវបាន គេដឹកជញ្ជូនអោយរត់គេចខ្លួន តាមរយៈរថយន្តមួយគ្រឿង បើកសំដៅទៅ រដ្ឋ Queretaro ដែល នៅទីនោះផ្ទាល់ មានយន្តហោះធន់តូចមួយគ្រឿង រង់ចាំទទួល រួចបើក គេចខ្លួន ទៅកាន់ទីអាថ៍ កំបាំង ។ គូសបញ្ជាក់ក្តែងៗ អំឡុងសន្និសិទសារព័ត៌មាន អគ្គរដ្ឋអាជ្ញារូបនេះសម្រេចបិទបញ្ជប់ កម្មវិធីភ្លាមៗ ក្រោយពីស្រាយបំភ្លឺ ដោយមិនទទួលយកសាកសួរសំនួរ ពី ក្រុមអ្នកយកព័ត៌មាន នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន