ព័ត៌មានកីឡា៖ មន្ទិលសង្ស័យជាច្រើន បានកើតឡើងក្រោយពីមានការរអាក់រអួលទីផ្សារលក់សំបុត្រ ដែលបង្កឲ្យមានការព្រួយបារម្មណ៍ទៅនឹងតម្លៃកាន់តែខ្ពស់ឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅមិនទាន់មានការលក់ចេញនៅទៀត ខណៈការប្រកួតកាន់តែខិតជិតចូលមកដល់។
យោងតាមសម្ដីរបស់លោក Darren Rovell ភ្នាក់ព័ត៌មានរបស់ ESPN បានលើកឡើងឲ្យដឹងថាកិច្ចសន្យាប្រកួតរវាង ប៉ាក់គីអៅ នឹង Floyd គឺនៅមិនទាន់បានចុះហត្ថលេខាងនៅឡើយទេ ពីលោក Bob Arum ។
កាលពីព្រឹកថ្ងៃអង្គារ៍ លោក Bob Arum បានអះអាងប្រាប់ ESPN ថា គាត់នឹងមិនចុះហត្ថលេខាងលើកិច្ចសន្យាយល់ព្រមប្រកួតដែលគាត់ទទួលបានកាលពីថ្ងៃទី ១៥ ខែមេសា នោះទេ ពីព្រោះលិខិតមួយនោះគឺមិនមែនជា លិខិតដែលគាត់បានយល់ព្រមចុះហត្ថខាជាមួយ និងប្រធានអ្នករៀបចំកន្លែងប្រកួត (MGM hotel Manager) កាលកំលុងពេល ២ ខែកន្លងទៅ ។
លោក Darren Rovell បានបន្ដទៀតថា ប្រសិនបើកិច្ចសន្យានោះនៅមិនទាន់យល់ព្រមពីលោក Bob Arum ទេ នោះដំណើរការបោះពុម្ភសំបុត្រក៏មិនទាន់ចេញបន្ដទៀតផងដែរ ហើយសំបុត្រដែលនៅសល់ ត្រូវផ្អាកលក់ជាបណ្ដោះអាសន្ន ទំរាំតែគ្រប់យ៉ាងត្រូវដំណើរការប្រសើរឡើងវិញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ denverpost