ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះបាន
គូសបញ្ជាក់អោយដឹងថា ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ ដែលបានស្លាប់បាត់បង់ជីវិត
ក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana នៅឯអាកាសយាន
ដ្ឋានអន្តរជាតិ San Francisco នាង Ye Mengyuan តាមពិតទៅគេមិនទាន់បានស្លាប់បាត់
បង់ជីវិតនោះទេ ក្រោយពីធ្លាក់យន្តហោះ តែគេត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែរថ
យន្តពន្លត់អគ្គីភ័យដែលជាភ្នាក់ងារសង្គ្រោះបន្ទាន់បើកកិនទៅវិញ បន្ទាប់ពីនាងខ្ទាតចេញពី
យន្តហោះ ក្រោយជួបសោកនាដកម្មដ៏រន្ធត់មួយនេះ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ នាង Ye Mengyuan វ័យ ១៦ ឆ្នាំ
យ៉ាងណាមិញ បើយោងតាមសម្តីលោក Robert Foucrault ជាមន្រ្តីផ្លូវការ មកពី San
Mateo County Coroner អោយដឹងថា ក្រោយពីការតាមដានស៊ើបអង្កេតលទ្ធផលបាន
បញ្ជាក់អោយដឹងថា ជនរងគ្រោះនាង Mengyuan ពិតជាមានស្នាមរបួសជាច្រើន ដែលជា
ស្លាកស្នាមរបួស ត្រូវនឹងការបើកកិនដោយរថយន្តសង្គ្រោះបន្ទាន់។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា នាង Ye Mengyuan វ័យ ១៦ ឆ្នាំជាសិស្ស
ឆ្នើមចិនម្នាក់ ក្នុងចំណោមសិស្សចិន ៣ នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទេវហេតុ
ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana នៅឯអាកាសយានដ្ឋានអន្តរជាតិ
San Francisco កាលពីពេលកន្លងទៅនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN