ប្រសិនបើអ្នកផ្ទះរបស់អ្នក ឬស្វាមីរបស់អ្នកមានអាការស្រវឹង ច្រងាប់ស្រងិល លែងដឹងស្មារតី
និយាយផ្តេសផ្តាស ក្នុងនាមអ្នកជាភរិយា គួរតែកំចាត់អាការ ស្រវឹងនោះចោល។
ការធ្វើឲ្យមនុស្សស្រវឹងបាត់ស្រវឹង មិនមែនជា ការលំបាកនោះឡើយ។ អ្នកគួរយកស្ករដាក់ឲ្យ
គេបៀម ឬយកទៅឆុងលាយទឹកក្តៅ រួចឲ្យគេផឹក។
ជាធម្មតាសុរាធ្វើឲ្យរាងកាយមនុស្ស ខ្វះជាតិស្ករនៅក្នុងឈាម ដូច្នេះយើងគួរតែបន្ថែម ជាតិស្ករ
ឲ្យមានតុល្យភាព នៅក្នុងពេលស្រវឹង ដោយពិសារបង្អែមផ្សេងៗ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល