CamNews

កុំព្យូទ័រ 

ជប៉ុនគ្រោងផលិតទូរស័ព្ទ មានរូបរាងដូចមនុស្ស និងមានសំបកដែលប្រហាក់ប្រហែលទៅនឹងស្បែករបស់មនុស្ស



ក្រុមអ្នកស្រាវជ្រាវជប៉ុន បាននិយាយថា ពួកគេបាននឹងកំពុងផលិតនូវទូរស័ព្ទ ថ្មីដែលមានរូបរាងដូចមនុស្ស ជាមួយ នឹងសំបកដែលប្រហាក់ប្រហែលទៅនឹងស្បែករបស់មនុស្ស ហើយការធ្វើដូច្នេះគឺដើម្បី អោយអ្នកប្រើប្រាស់ មានអារម្មណ៏ស្និទ្ធស្នាល ពេលដែលពួកគេចាប់កាន់។

ហើយដំបូងវិទ្យាស្ថាន ស្រាវជ្រាវទូរគមនាគមន៍អន្តរជាតិ (ATR) បានប្រាប់នៅក្នុងសន្និសិទកាសែតថា ទូរស័ព្ទនេះគឺធ្វើឡើងអោយដូចនៅពេលដែលអ្នកកំពុងនិយាយទៅកាន់មនុស្សម្នាក់ទៀតដោយផ្ទាល់តែម្តង។ ហើយបានបញ្ជាក់ថានេះគឺជា បដិវត្តន៏ របស់ទូរគមនាគមន៍។

គំរោងផលិតទូរស័ព្ទនេះ គឺមានការសហការ រវាងសកលវិទ្យាល័យ Osaka University ជាមួយនឹង បណ្តាញទូរស័ព្ទចល័ត NTT DoCoMo និងវិទ្យាស្ថានមួយចំនួនទៀត។

Tags: