CamNews

យល់ដឹង 

វីរៈបុរសបើកឡានក្រុងត្រូវបានប្រជាជនរាប់ពាន់នាក់ចូលរួមរំលែកទុក្ខ

វីរៈបុរសបើកឡានក្រុងម្នាក់ បានស្លាប់ក្រោយពីមានឧបទ្ទេវហេតុដោយមានវត្ថុម្យ៉ាង
បានហោះមកបុកកញ្ចក់ឡានខាងមុខបែក និង បានចាក់ចំខ្លួនរបស់គាត់ធ្វើឲ្យរងរបួស
ជាទំងន់ ទោះបីជា គាត់កំពុងមានរបួស និងឈឺចាប់ គាត់នៅតែតាំងស្មារតីព្យាយាមគ្រប់
គ្រងការបើកបររបស់គាត់បានយ៉ាងល្អ ដើម្បី ការពារជីវិតអ្នកដំណើរនៅលើឡានក្រុង
ទាំង
អស់ឲ្យរួចផុតពីការស្លាប់ ដែល៤ថ្ងៃក្រោយពីកើតមានឧបទ្ទេវហេតុគាត់ក៏បានបាត់
បង់ជីវិត
ខណៈពេលដែលគាត់មានអាយុ៤៦ឆ្នាំ និងមានឈ្មោះ Wu Bin ។


នៅក្នុងថ្ងៃពិធីបុណ្យសពរបស់វីរៈរូបនេះ ក៏មានប្រជាជនរាប់ពាន់បានចូលរួមរំលែកទុក និងគោរព
វិញ្ញានក្ខន្ធនៅឯផ្ទះរបស់គាត់ក្នុងសហគមន៏ Hangzhou ខេត្ត Zhejiang ក៏ដូចជាសំដែងនូវការដឹង
គុណផងដែរ។ រីឯគ្រួសាររបស់លោក Wu Bin ក៏បានអរគុណដល់ក្រុមមនុស្សទាំងអស់ដែល
បានមកចូលរួមក្នុងពិធីបុណ្យនេះ ស្របពេលដែលពួកគេបានបាត់បង់សមាជិកគ្រួសារជាទី
ស្រឡាញ់ម្នាក់។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រួសារលោក Wu បាននិយាយថា និងមិនទទួល
ថវិកាដែលបានបរិច្ចាកគ្រប់រូបភាព បើយោងតាមរបាយកាណ៏ក្នុងស្រុកក៏បានបន្ថែមថា លោក
Wu បានរស់នៅជាមួយនិងគ្រួសាររបស់គាត់ ប្រពន្ធ និងកូនរបស់គាត់អស់រយៈពេលជាង៣០
ឆ្នាំ។

បើតាមប្អូនស្រីរបស់លោក Wu មានឈ្មោះ Wu Bingxin បានអោយដឹងថា៖ គ្រួសាររបស់
គេត្រូវបានគាំទ្រនិងផ្គត់ផ្គង់ដោយរដ្ឋាភិបាលខេត្ត ទីក្រុង និងក្រុមហ៊ុនរបស់បងប្រុសគេផងដែរ
រឿងហេតុការណ៏ដែលគួរអោយសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភាកន្លង
ទៅត្រូវនិងថ្ងៃអង្គារ ដែលក្រោយមកគាត់បានស្លាប់នៅឯមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដោយសារ
តែគាត់បានរងរបួសថ្លើម ឆ្អឹងជំនីរ និងសរីរាង្គផ្សេងទៀត។ បើនិយាយពីពិធីបុណ្យសពវិញមាន
ប៉ូលីសបានមកជួយអន្តរាគមន៏ និងរៀបចំសណ្តាប់ធ្នាប់​ ដោយសារតែមានប្រជាជនចិនរាប់ពាន់
នាក់បានប្រមូលផ្តុំជុំវិញអគារស្នាក់នៅរបស់គាត់ក្នុងការរំលែកទុក្ខដែលបានបាត់បង់អ្នកជិតខាង
ដ៏ល្អក៏ដូចជាពលរដ្ឋគំរូមួយរូបនេះ។ នៅពេលដែលក្តារមឈូលសាកសពលោក Wu បានហែរ
មកដល់ផ្ទះ រំពេចនោះប្រជាជននាំគ្នាទ្រហ៊ោយំ រីឯក្រុមហ៊ុន Taxi ក្នុងស្រុកក៏បានរៀបចំអោយ
ការហែរហមដើម្បីសំដែងការគោរព។

រដ្ឋាភិបាលដែលដឹកនាំដោយលោក Zhao Hongzhu ក៏បានមកចូលរួមពិធីនេះ ក៏ដូចជាការរំ
លែកទុក្ខជាមួយគ្រួសាររបល់លោក Wu ដែលពេលនោះបានចូលរួមជាថវិកាប្រមាណជាង
៧៩,០០០ដុល្លារ។ ប៉ូលីសមិនទាន់បានប្រកាសថាតើរឿងហេតុការណ៏នេះកើតឡើងយ៉ាង
ណាអោយច្បាស់នោះទេ តែបើតាមការស៊ីបអង្កេតជំហានដំបូងបានអោយដឹងថា វត្ថុដែលបង្ក
អោយមានឧបទ្ទេវហេតុនោះមានទង្ងន់ ៣,៥ គឺឡូក្រាម៕

ដូច្នេះសូមបងប្អូនប្រិយមិត្តអ្នកអាន ទស្សនានូវរួបភាពវីដេអូដែលបានកើតឡើងនាពេលនោះ
ខណៈពេលដែលលោក Wu ជាអ្នកបើកបរនៅខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ចាន់ណា
ប្រភព ៖ chinadailyapac


Tags: International news strange news china