CamNews

ម៉ូតូ 

Suzuki GSX-S1000 ABS ២០១៦ រួប​រាង​ថ្មី ប្លែកទាកទាញ និង សមត្ថភាព​ស្ទើ​តែ​មិនឲ្យជឿ

យានយន្ដ៖ ក្រុមហ៊ុន Suzuki ដែលជាក្រុមហ៊ុនទទួលបានការគាំទ្រច្រើនស្ទើតែគ្រប់ជំនាន់ នៅពេលនេះសូមបង្ហាញពីសមាជិកថ្មីមួយទៀត ជំនាញឯកទេសរត់លើដងផ្លូវ​ នោះគឺ Suzuki GSX-S1000 ABS ស៊េរី 2016 ។ 

Suzuki GSX-S1000 ABS គឺជាសម្មិទ្ធិផលថ្មីស្រឡាង ដែលត្រូវចូលខ្លួនក្នុងទីផ្សារប្រកួតប្រជែង​​ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត Suzuki GSX-S1000 ABS ត្រូវបានផ្ដើមចេញឡើងនៅរូបរាង​ពិសេសស្រស់ស្អាត​​ខុសពីស៊េរីដ៏ទៃ។ ស្របពេលនៃការបង្ហាញដូច្នោះ Suzuki GSX-S1000 ABS ត្រូវបានក្រុមហ៊ុន ឧទ្ទេសនាមថា​ រួបរាងថ្មីនេះ គឺត្រូវបដិសន្ធិចេញទម្រង់កាត់ របស់ Suzuki GSX-S1000 ស៊េរី ២០០៥-០៨ ដែលកន្លងមកក៏មានអ្នកគាំទ្រមិនតិចដែរ​ ។ 

សាកសមនិងការបង្ហាញរួបរាងដ៏ទាក់ទាញដូច្នោះ  2016 Suzuki GSX-S1000 ABS ប្រើសមាសភាព កម្លាំងម៉ាស៊ីន ៩៩៩ សេសេ​ ត្រូវនិងកម្រិតចំ​នូន​ ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ៣.៤ liter និងមាន ដំណាក់កាលម៉ាស៊ីន ៦​ លេខ ។ 

ផ្នែកក្រៅ  2016 Suzuki GSX-S1000 ABS ប្រើខ្នាតរង្វាស់ល្បឿន ឌីជីថល ហ្រ្វាំងប្រេងមុខក្រោយ ប្រភេទ ABS សំបកកង់ ប្រើកៅស៊ូស្វិត ស្ដើង តែធំ (កង់ស្ពត) បូមមុខ​ ប្រើទម្រង់ កាត់ ស៊េរី Duke និង កន្ទុយក្រោយ ប្រើជ័រលយចេញ ដូចគ្នា។  ទស្សនារួបភាពទាំងអស់គ្នា៖


ចំណែកតម្លៃវិញ 2016 Suzuki GSX-S1000 ABS មិនទាន់ចេញនៅឡើយទេ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ spritamplifie





Tags: Vehicle 2016 Suzuki GSX-S1000