CamNews

ព័ត៌មានអន្តរជាតិ 

"LIVE" ​ចិនកំពុង ​បង្ហាញ​សាច់ដុំ​ កងកម្លាំង​យោធា​ និង​ អាវុធ​ទំនើប ក្នុង​ទិវា​ខួប​ទី​៧០​ឆ្នាំ​ WWII

ព័ត៌មានអន្តរជាតិ ៖ ប្រមុខ ​ដឹកនាំ​របស់​ប្រទេស​ចិន បង្ហាញ​សាច់ដុំ​កងកម្លាំង​យោធា​និង​អាវុធ​ទំនើប ជូន​ប្រមុខ​ដឹក នាំ​កំពូល​មកពី​ជុំវិញ​ពិភពលោក​ទស្សនា នៅក្នុង​ទិវា​ខួប​គម្រប់​ទី​ ៧០ ​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមលោក លើក​ទី​II នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ ។​

​ កងកម្លាំង​យោធា​ចិន​មកពី​គ្រប់ផ្នែក​ប្រមាណ​ជាង​១២០០០​នាក់​, យន្តហោះ​ចម្បាំង​ជាង​២០០គ្រឿង​ រថក្រោះ​រាប់សិប​គ្រឿង រួមទាំង​រថយន្ត​ដឹក​គ្រាប់​មី​ស៊ី​ល​ទំនើប​រាប់សិប​គ្រឿង​ផ្សេងទៀត បាន ចូលរួម​នៅក្នុង​ក្បួន​ព្យូហ​យាត្រាក្នុង​ទិវា​ខួប​គម្រប់​ទី​៧០​ឆ្នាំ​  នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​II នៅ ចំពោះ មុខ​ ប្រមុខ​ដឹកនាំ​កំពូល​មកពី​ជុំវិញ​ពិភពលោក ដោយមាន​វត្តមាន​អគ្គលេខាធិការ​អង្គការ​សហ ប្រជា ជាតិ លោក បាន គី​មូ​ន ចូលរួម​ផងដែរ ។​

​ យោងតាម​ប្រសា​ស​ន៏​របស់​ប្រមុខ​ដឹកនាំ​ចិន បាន  អោយ  ដឹងថា នៅ ក្នុង​ទិវា​ខួប​គម្រប់​ទី​៧០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​II នៅ​  ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ នឹងមាន​ប្រមុខ​ដឹក​នាំ​កំពូល មកពី​ប្រទេស​ចំនួន​៣០​  ប្រទេស   ​នៅ​ជុំវិញ​ពិភពលោក​ចូលរួម  ដើម្បី​អបអរសាទរ​ដល់​ប្រ ទេស​ចិន ។​

​ ចំណែក​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ជប៉ុន ដែលជា​ប្រទេស​បាន  ​បញ្ឆេះ​អោយមាន​សង្គ្រាម​លោ កលើ​ទ​ទី​II កើតឡើង​កាល  ពី  ​ឆ្នាំ​១៩៤៥​  កន្លងទៅ  បានបង្ហាញ​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ភាព​ក្អេងក្អាង របស់​ចិន និង​មិន​ពេញចិត្ត​ចំពោះ​ការចួលរួម​ពី​សំណាក់ ​ប្រមុខ​ដឹកនាំ​កំពូល មកពី​ប្រទេស​ចំនួន​៣០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក រួមទាំង​អគ្គលេខាធិការ​អង្គការ​សហ  ប្រជាជាតិ លោក បាន គី​មូ​ន ផង ដែរ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​ព្យូហ​យាត្រា​នេះ ៕

ប្រភព ៖ អគ្គស្នងការនគោបាលជាតិ, ស៊ិនហួរ, អ័រតេ និង យូធូប


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tiananmen