ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នេះ បានច្រានចោល នូវព័ត៌មានដែលថា ជំងឺអេបូឡា ឬហៅម្យ៉ាងទៀតថា ជំងឺគ្រុនឈាម នៅអាហ្រ្វិក នោះ បានឆ្លងចូលមក ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋាន តាមដានជំងឺឆ្លង នៃក្រសួងសុខាភិបាល បាន ប្រាប់ LookingTODAY នៅល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ នេះ ថា រហូតមក ទល់ពេលនេះ ប្រជាជនកម្ពុជានៅមិនទាន់មានអ្នកឆ្លងជំងឺ អេបូឡានេះនៅឡើយទេ ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ជំងឺនេះមានហានិភ័យទាបទេ សម្រាប់ប្រទេសកម្ពុជា ដោយសារ ហេតុផលទីមួយ ទំនាក់ទំនងប្រទេសយើង ជាមួយប្រទេសលោកខាងលិច គឺមានតិចតួចណាស់ ទី២ ជំងឺនេះ ជាជំងឺមួយដែលប៉ះពាល់សាច់ផ្ទាល់ជាមួយអ្នកជំងឺ ឬ មួយក៏សត្វជ្រឹង ឬស្វាឪ ដែលមានផ្ទុកនូវ មេរោគ ក្នុងប្រទេសអាហ្វិក”។
លោកក៏បានបញ្ជាក់ទៀតថា “ជំងឺអេបូទ្បា រហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំង ឬ ថ្នាំ សម្រាប់ ព្យាបាលជំងឺនៅទ្បើយនោះទេ តែយើងអាចព្យាលបាលវាបានតាមរបៀបសង្គ្រោះ ព្យាបាលតាមរក សញ្ញាវិជ្ជាពេទ្យ បើសិនជាគាត់ខ្វះជាតិទឹក យើងនឹងផ្ដល់ទឹក ហើយបើខ្វះឈាមយើង នឹងផ្ដល់ឈាមឲ្យ ផងដែរ”។
សូមបញ្ជាក់ថា ជំងឺអេបូទ្បានេះ ជាជំងឺមួយប្រភេទ ដែលកើតនៅលើមនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹង ជាដើម។ ជំងឺនេះ ចាប់ផ្តើមរាតត្បាតដំបូងនៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គូ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់។ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បា នេះ ៕
- អាន ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួន ពីជំងឺកាចសាហាវថ្មីមួយ ឈ្មោះ Ebola
- អាន ៖ បទវិភាគ និង យល់ដឹង ៖ ជម្ងឺអាសន្នរោគ កំពុងរាតត្បាត ពិភពលោក Ebola ឬ ជម្ងឺស៊ីសាច់មនុស្ស
- អាន ៖ ប្រកាសរដ្ឋក្នុងភាពអាសន្ន ខណៈជម្ងឺអាសន្នរោគ ដ៏សាហាវ កំពុងតែវាយប្រហារ ពិភពលោក