ព័ត៌មានកីឡា៖ គ្មានអ្វីដែលត្រូវយល់ច្រលំទៀតទេថា ក្ដីសង្ឃឹមទន្ទឹងរង់ចាំថ្ងៃនៃការប្រកួតរវាង ប៉ាក់ គីអៅ ត្រូវជួបប្រទះជាមួយ Floyd ប្រាកដជាកើតមាននោះ ក្រោយពេលរបាយការណ៍បានបង្ហាញរូបរាងថា អ្នកទាំងពីរកំពុងតែបង្ខើចភាគរយ នៃការប្រកួតកាន់តែតិចទៅៗហើយ ។
យោងតាមការបកស្រាយរបស់គេហទំព័រមួយឈ្មោះ boxingnews24 បានលើកឡើងថា មុខសញ្ញាដ៏សំខាន់របស់ ប៉ាក់ គីអៅ Floyd បានធ្វើឲ្យលោក Arum ស្រក់ទឹកភ្នែកយំលែងចេញ ក្រោយពីសេចក្ដីសម្រេចជាច្រើនថ្ងៃកន្លងមក គាត់តែងតែយល់ថា ការប្រកួតពិតជាកើតមានបាកដមែន ។ លោក Arum បានផ្ដល់ការជឿជាក់ ជាខ្លាំងក្រោយពី Floyd បានសម្រេច ទាមទាគ្រប់លក្ខខ័ណដែលខ្លួនចង់បានបើសូម្បីតែចំនួនលុយ ទីតាំងនៃការប្រកួត និង ពេលវេលាជាដើម ពួកគាត់មិនដែលជំទាស់នឹងកីឡាករម្ដងឡើយ ។ លើសពីនេះទៅទៀត ការស្ដីបន្ទោសរបស់កីឡាករ មកលើរូបគាត់ ជាច្រើនដងថា កំហុសគ្រប់យ៉ាងកើតចេញពីគាត់ ដែលជាអ្នករារាំងនៃការប្រកួត នេះ ។
ប្រភពព័ត៌មានបន្ដទៀតថា ក្ដីរំពឹងទុកចុងក្រោយនៃការប្រកួតគឺនៅតែ ១ សប្ដាហ៍ទៀតតែប៉ុណ្ណោះ ដែលត្រូវទទួលការកំណត់របស់ ប៉ាក់ គីអៅ ថាត្រូវបន្ដការប្រកួតឬមួយយ៉ាងណា ប្រសិនបើ Floyd មិនព្រមចុះហត្ថលេខាប្រកួត។ ដូច្នោះឱកាសនៃការប្រកួតនេះ និងត្រូវរំសាយចោប្រសិន បើ Floyd មិនយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖boxingnews24