CamNews

ទូរស័ព្ទ កុំព្យូទ័រ 

ហ្គេម Angry Birds នឹងមកដល់ គេហទំព័រ Facebook


Mikael Hed ជាប្រធានក្រុមហ៊ុន Rovio ដែលបានបង្កើតហ្គេម ដែលកំពុងតែមានប្រជាប្រិយភាព Angry Birds បានប្រាប់អោយដឹងថា ហ្គេម Angry Birds នឹងមកដល់ គេហទំព័រ Facebook ក្នុងខែក្រោយនេះ ជាមួយ នឹងការរចនាថ្មីដែលមិនធ្លាប់មានពីមុនមក។ Mikael Hed បានប្រើពាក្យថា Collaborative ដើមពណ៌នាពី ទិដ្ឋភាពរបស់ Angry Birds ដែលនឹងមកកាន់ Facebook ហើយលោកប្រាប់បន្ថែមថា តួអង្គជ្រូក និងមានមុខ ងារសំខាន់ជាង ពីមុន។ ហើយនៅលើគេហទំព័រ Facebook ក៏ឃើញមានការបង្កើត Page របស់ Angry Birds ហើយដែរដែលមានមនុស្សជាង មួយម៉ឺន បានចុច Like ដែលនេះបង្ហាញពីការគាំទ្រអោយនាំយក Angry Birds មកកាន់ Facebook ។



ហើយសព្វថ្ងៃនេះ យើងឃើញថា មានឧបករណ៏ជាច្រើនដែលអាចលេង Angry Birds បាន ដែលដំបូងបង្អស់គឺ iDeivice រួមមាន iPhone, iPod Touch, iPad ហើយបន្ទាប់មកមាន Android Palm និង Nokia។ បន្ទាប់មក អ្នកបង្កើតបានប្រែក្លាយ Angry Birds ដោយអនុញ្ញាតអោយលេងគ្នាច្រើន Multiplayer Version ហើយឥឡូវ Angry Birds ក៏អាចលេងបាននៅលើ កុំព្យូទ័រ Window ឧបករណ៏លេង ហ្គេម PSP និង PS3 ហើយថែមទាំងអាចលេងបានលើទូរសព្ទដែលដំណើរការដោយ Windows 7 Phone ផងដែរ។

Tags: