CamNews

រថយន្ត 

Land Rover សម្រេចជោគជ័យទៀតហើយ សម្រាប់ Range Rover Sport HST ស៊េរីឆ្នាំ ២០១៦

យានយន្ដ៖ លេចចេញជាថ្មីបន្ដទៀតហើយ របស់ក្រុមហ៊ុនផលិតរថយន្ដ​ Land Rover ជាមួយម៉ូដែល កាន់​តែទើប ថ្មី ទាក់ទាញ និង កាន់តែពិសេសថែមទៀតនោះ គឺ កម្លាំងម៉ាស៊ីន ដែលក្រុមហ៊ុន​បានដាក់បញ្ចូល​បន្ថែមដែល​ ម៉ូដែលនេាះគឺ Range Rover Sport HST 2016 ។ 

ដោយសាតែមានការកើនឡើងជាលំដាប់ នៃបរិមាណទីផ្សារគាំទ្រ​ ក្នុងសង្គមវិស័យរថយន្ដទំនើប ក្រុមហ៊ុន​ Land Rover បានចូលខ្លួនមកបង្ហាញដល់ប្រិយមិត្ដម្ដងទៀតហើយ ជាមួយ​ Range Rover Sport HST ស៊េរីឆ្នាំ 2016 ដែលភ្ជាប់មកជាមួយនូវ​ កំណែទម្រង់បន្ថែមលើ គុណភាពទំហំម៉ាស៊ីន ដែលចំណុច​បន្ថែមមួយនេះ មានភាពខុសគ្នាទាំងស្រុង ជាមួយ ម៉ូដែល Sport ដទៃទៀត រហូតដល់ទៅ ៤០ សេះ ខ្នាត​រង្វាស់ នៃទំហំម៉ាស៊ីន។ ក្រៅ​ពីភាពខុសប្លែកគ្នាជាមួយ ផ្នែកខាងក្នុងហើយនោះ​ សមាសភាពខាង​ក្រៅ ក៏មានការ​បំលែង​ចេញខុសគ្នាផងដែរ​ទាំង ភ្លើងមុខ ក្រោយ ស៊ុមដំបូល និង កាមេរ៉ា ត្រូវបានដាក់​បន្ថែមជាមួយ ភាពកាន់តែល្អប្រសើរ​។​

សមាសភាពកម្លាំងរួម Range Rover Sport HST 2016 ប្រើសមត្ថភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់​ស៊ីយូ ប្រេង ៣.០ Liter ទំហំកម្លាំង​ ៣៨០ សេះ ប្រើប្រអប់លេខអូតូ ស្មើនឹង ៨ លេខដៃ ដែលអាច​ប្រើល្បឿនកំពូលដល់ទៅ ១៩០ គ.ម/ម៉ោង​។ សម្រាប់តម្លៃវិញគឺ ស្ទើតែ ៧០០០០ ដុល្លារ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle 2016 Land Rover Range Rover Sport HST