ព័ត៌មានអន្តរជាតិ ៖ ភ្លៀងធ្លាក់ជាលើកដំបូង នៅក្នុងទីក្រុង Tianjin ចាប់តាំង ពីមានករណីផ្ទុះឃ្លាំង ស្តុកសារជាតិគីមី អំឡុងសប្តាហ៍មុននោះ បាននាំមកនូវ ការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីពពុះពណ៌ ស ខុសប្លែកពីសព្វមួយដង បង្ហាញវត្តមានរបស់ខ្លួនឡើង នៅតាមបណ្តាផ្លូវសាធារណៈ ។
ពលរដ្នក្នុងក្រុងមួយចំនួន ដែលបានប៉ះផ្ទាល់ជាមួយនឹង ពពុះសទាំងនោះ ធ្វើ សេចក្តី រាយ ការណ៍ អោយដឹងថា ពួកគេមានអាការៈ ក្រហាយជាខ្លាំង នៅនឹងមុខ ក៏ដូចជា បបូរមាត់ ខណៈ ពលរដ្ឋក្នុង ស្រុកមួយចំនួនផ្សេងទៀត បញ្ជាក់អោយដឹងថា ពួកគេ មានសភាពឈឺចុកចាប់ដៃជាខ្លាំង ។
មន្រ្តីជំនាញឧតុនិយម គូសបញ្ជាក់ នាដើមសប្តាហ៍ថ្ងៃច័ន្ទ កន្លងទៅនេះ អោយដឹងថាភ្លៀងធ្លាក់នៅ ក្នុង ទីក្រុង Tianjinនឹងមិនបង្កជាបញ្ហាប្រឈមដោយផ្ទាល់ដល់សុខាមាលភាពពលរដ្ឋក្នុងក្រុងនោះ ទេ។ ទោះជាយ៉ាងណាក៏ដោយចុះ អាជ្ញាធរ ស្តែងចេញនូវ ការព្រួយបារម្ភរបស់ខ្លួន ពាក់ ព័ន្ធនឹងការ ធ្លាក់ភ្លៀងខ្លាំង ពោល ច្រើនជាងការព្រួយបារម្ភ ថាលទ្ធភាពភ្លៀងធ្លាក់ខ្លាំង បង្អាក់លទ្ធភាពខ្លួនក្នុង ការ ជួយសង្គ្រោះ តែអាចនឹងសាយភាយសារជាតិ គីមីពុលទៅទូទាំងទីក្រុង បន្ទាប់ពី សារជាតិគីមី សូដ្យូម (sodium cyanide) ទៅប៉ះជាមួយនឹងទឹក ដែល សារជាតិ គីមីពុល ទាំងនេះ ត្រូវបានគេរក ឃើញនៅទីតាំងផ្ទុះឆេះ ។
បើយោងតាមការគូសបញ្ជាក់អោយដឹង ពីអាជ្ញាធរ ក្នុងស្រុក អោយដឹងថា ហោចណាស់ សារជាតិ គីមីពុលច្រើនជាង ៤០ ប្រភេទ ត្រូវបានគេរកឃើញ នៅទីតាំងផ្ទុះឆេះ ក្នុងក្រុង Tianjin ក្នុងនោះរួម មានដូចជា សារជាតិ គីមី ammonium nitrate ៨០០ តោន និង សារជាតិ គីមី potassium nitrate ៥០០ តោន ។ គួររំឮកថា សារជាតិ គីមីខាងលើ រួមទាំង សារជាតិ គីមី Hydrogen cyanide ត្រូវបាន គេរាយការណ៍អោយដឹងថា គឺជាសារជាតិគីមីពុល ដែលមានសមត្ថភាព បង្អាក់ លទ្ធភាពអវិជ្ជមាន ដល់រាងកាយក្នុងការបង្កើតអុកស៊ីសែន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា