CamNews

យល់ដឹង 

យល់ដឹង៖ ជនខិលខូចប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនល្បីដើរ បោកប្រាស់គេ គួរប្រយ័ត្ន!

កាលពីព្រឹកមិញនេះមានករណីមួយដែល Camnews បានជួបប្រទះ Post មួយលើ facebook ដែល
បងប្អូនខ្មែរអ្នកប្រើប្រាស់ facebook បានលើកឡើងជាប្រធានបទពិភាក្សា។

វាធ្វើអោយមានការហួសចិត្តនៅពេលដែលបានឃើញបងប្រុសម្នាក់បានលើកឡើងថា៖

ដូចខាងលើលោកអ្នកប្រហែលជាអាចយល់បានយ៉ាងច្បាស់ថា វាជាល្បិចបោកប្រាស់សុទ្ធសាធ
ហើយយើងមិនចាំបាច់ទៅទាក់ទងក្រុមហ៊ុម Smart Mobile ដើម្បីបញ្ជាក់នោះទេ ព្រោះជាធម្មតាការ
ឈ្នះរង្វាន់ផ្សេងៗ ក្រុមហ៊ុនណាក៏ដូចជាក្រុមហ៊ុនណាដែរ គឺមិនដែលតម្រូវអោយមានការដាក់ប្រាក់
ជូនទៅក្រុមហ៊ុននោះទេ ហើយណាមួយទៀតក្រុមហ៊ុនធំមួយដូចក្រុមហ៊ុនខាងលើ ប្រសិនបើមាន
កម្មវិធីរង្វាន់ផ្សេងៗមុខជាមានផ្សព្វផ្សាយតាមប្រព័ន្ធផ្សពផ្សាយនានាមិនខាន មិនធ្វើបែបនេះនោះទេ
ហើយសរុបមកនេះគឺជាការបោកប្រាស់សុទ្ធសាធ ដោយយកឈ្មោះក្រុមហ៊ុនធំៗ ដែលគេមិនដឹង
អ្វីទាល់តែសោះយកមកធ្វើជាខែល។

ល្បិច ស្វាស៊ីបាយលាបមាត់ពពែ នេះត្រូវបានគេឃើញជាច្រើននៅតាម E-mail ដែលមានជនខិល
ខូចមួយចំនួន បានផ្ញើរ E-mail មកប្រាប់ថាម្ចាស់ E-mail ឈ្នះរង្វាន់នេះ ឈ្នះរង្វាន់នោះ ហើយអោយ
ម្ចាស់ E-mail ផ្ញើរលុយទៅអោយដើម្បីសម្រួលការងារវ៉េលុយផ្សេងៗ ហើយពេលនេះបែរជាមានជន
ខិលខូចប្រើប្រាស់ ល្បិចនេះដើរបោកប្រាស់ជនជាតិឯងទៅវិញ សូមបងប្អូនមិត្តអ្នកអានទាំងអស់គួរ
ណាប្រុងប្រយ័ត្ន និងជួយចែករំលែកពត៌មាននេះដល់ មនុស្សដទៃដើម្បីជៀសវាងការបង់ខាតពេល
វេលា និងទ្រព្យសម្បតិ្តទៅលើជនខិលខូចទាំងនោះ៕

ដោយ៖ ម៉ូកា 


Tags: lifestyle knowledge