CamNews

សុខភាព 

អាថ៌កំបាំងស្ពៃខ្មៅ ជួយឱ្យមានរាងស្អាត មានសុខភាពល្អ បានឆាប់រហ័ស

ស្ពៃខ្មៅ គឺជាប្រភេទបន្លែម្យ៉ាង ដែលមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពរស់នៅប្រចាំថ្ងៃរបស់
មនុស្ស។ ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជា្រវឱ្យដឹងថាស្ពៃខ្មៅអាចជួយការពារកោសិកាចិញ្ចឹមរាង
កាយមនុស្សលូតលាស់បានល្អ និង ជួយឱ្យអ្នកទទួលទានរួច មានអារម្មណ៍ថា ឆាប់ឆ្អែត។ ដោយ
សារតែនៅក្នុងបន្លែស្ពៃខ្មៅមានផ្ទុកនូវប្រភពសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុ
galactolipids ប្រូតេអ៊ីន វីតាមីន A, E, K, សារធាតុការពារប្រតិកម្មអ៊ុកស៊ីត សារធាតុbeta-carotene
សារធាតុ lutein។ល។

យោងតាមការស្រាវជ្រាវបានបន្តទៀតថា ការទទូលទានស្ពៃខ្មៅ ជារៀងរាល់ព្រឹកនឹងអាចជួយឱ្យ
រាងកាយ របស់មនុស្សទទួលបាននូវប្រព័ន្ធការពាររាងកាយរាំងមាំ  មិនឆាប់ឃ្លាន និង ជួយឱ្យរាង
ស្អាត។ ជាពិសេស សំរាប់អ្នកដែលមានបំណងចង់ថែរក្សារាង  និង ​ចង់បានរាងស្អាត  សូមជ្រើស
រើសយកបន្លែស្ពៃខ្មៅ ធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពរាងកាយល្អ និងគ្មាន
ជំងឺ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ theaustralian


Tags: Health Spinach extract reduces food cravings and may prevent obesity