យានយន្ដ៖ ស្របពេលសន្ទុះនៃការវិវឌ្ឍន៍របស់បចេ្ចកវិទ្យាកាន់តតែកើនឡើង ក្រុមហ៊ុនផលិតរថយន្ដស្ព៉ត Pagani របស់អ៊ីតាលី និងប្រគល់ជូននូវចំណងដៃថ្មីមួយសម្រាប់ឆ្នាំ ២០១៥ នោះគឺ Pagani Huayra 2015។
ក្នុងឆ្នាំ ២០១៤ កាលដែលក្រុមហ៊ុនទទួលបានជោគជ័លើកំណែរទម្រង់ម្ដងជាថ្មីនៃស៊េរី Pagani Zonda ចំពោះ Pagani Huayra វិញមិនទាន់សម្រេចបានរួបរាងនៅឡើយទេសម្រាប់ស៊េរីឆ្នាំ ២០១៥ នេះ។ ប៉ុន្ដែកាលពីឆ្នាំ ២០១១ ស៊េរី Pagani Huayra វិញក្រុមហ៊ុនបានចេញម្ដងរួចទៅហើយ ដោយឡែកពេលនោះ សមត្ថភាពមិនទាន់អាចសម្រេចបានជោគជ័យឲ្យពេញទំហឹងនៅឡើយទេ រហូតមកដល់ចុងឆ្នាំ ២០១៤ នេះ ក្រុមហ៊ុនសូមឧទ្ទេសនាម សាជាថ្មីថា Pagani Huayra 2015 និងអាចបំពេញនូវមហិច្ឆិតារបស់អតិថិជនបាន។
សមត្ថភាពដ៏អស្ចារ្យរបស់ Pagani Huayra 2015 គឺប្រើសមាសភាព ១២ ម៉ាស៊ីន(V12) ខ្នាតរង្វាស់ ៦.០ liter និងរង្វាស់កម្លាំង ៧៣០ សេះ អាចប្រើប្រាស់សមត្ថភាពល្បឿនរត់បានប្រហែលដល់ទៅ ៣៦២ គ.ម ក្នុងមួយម៉ោង និងតម្លៃលក់ ១៥០០០០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed