CamNews

ព័ត៌មានអន្តរជាតិ 

កោះពីរក្លាយជាកោះមួយ ខណៈ កោះផ្ទុះភ្នំភ្លើង លេបត្របាក់កោះមួយទៀត បាត់ស្រមោល

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសនាំមុខ ស៊ីអិនអិន កាលពីវេលាល្ងាច ថ្ងៃទី ៧ មេសា     កន្លងទៅនេះ  បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា នៅឯប្រទេសចជប៉ុន ឯណោះវិញ កោះមួយ បានលេបត្របាក់កោះមួយទៀត បាត់ស្រមោលតែម្តង។

ភ្នាក់ងារអង្កេតការណ៍        ភពផែនដី  របស់អង្គកា ណាសា  បានរាយការណ៍អោយដឹងថា កោះ Niijima គឺជាកូនកោះមួយ ដែលបានផុសត្រដែតខ្លួនឡើង លើផ្ទៃទឹក សមុទ្រ កាលពីខែ វិច្ឆិកា ឆ្នាំទៅ   ពោល  ផុសត្រដែតខ្លួនឡើង  ក្រោយពីមានករណី  ផ្ទុះកោះភ្នំភ្លើង នៅក្បែរនោះ ដោយ ឡែក បើតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា មកទល់នឹងបច្ចុប្បន្នភាពនេះ​ វាបានបាត់វត្ត មានរបស់ខ្លួនហើយ ពោលកោះក្បែរនោះ បានរួមបញ្ជូលគ្នាទៅជាកោះមួយ ។

លើសពីនេះ​ ប្រភពសារព័ត៌មាន ដដែល    បន្តអោយដឹងថា  បេក្ខភាពកោះរួមបញ្ជូលថ្មីមួយនេះ មាន រយៈចម្ងាយប្រមាណ  ជាង  ១ ពាន់គីឡូម៉ែត្រ ភាគខាងត្បូងក្រុងតូក្យូ ប្រទេសជប៉ុន ពោល នៅជិត ប្រជុំកោះ Ogasawara ខណៈកោះរួមបញ្ជូលថ្មីនេះ មានឈ្មោះថា Bonin ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Japan Tokyo Asia Int news Breaking news Unt news Volcanic