Panasonic LZ30 គឺជាកំណែថ្មីរបស់ម៉ាស៊ីនថតរូប ម៉ូដែល "កំពូលហ្ស៊ូម" Panasonic Lumix
LZ20 ដែលបានបង្ហាញខ្លួនកាលពីខែកក្កដា ឆ្នាំ ២០១២។ Panasonic LZ30 មានឡែន ហ្ស៊ូម
35x (ប្រហាក់ប្រហែលនឹងម៉ាស៊ីនថតសកម្មភាព 35mm)។
ម៉ាស៊ីននេះ ក៏ត្រូវបានបំពាក់ប្រព័ន្ធថតស្វ័យប្រវត្តឆ្លាតវៃ Intelligent Auto (iA) , ប្រព័ន្ធរក្សា
លំនឹងរូបភាព Optical Image Stabilizer , ប្រព័ន្ធស្គាល់ផ្ទៃមុខឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធពីរ
ទៀត គឺការវិភាគស្ថានភាពទិដ្ឋភាព និងសម្រួលពន្លឺដោយស្វ័យប្រវត្តឆ្លាតវៃ។ ក្រៅពីនេះ
Panasonic LZ30 នៅមានប្រព័ន្ធថតប្រកបដោយភាពច្នៃប្រឌិតផ្សេងទៀត ដែលអ្នកប្រាកដជា
ពេញចិត្ត។
ដូចទៅនឹងម៉ាស៊ីនថតដែលត្រូវបានឧទ្ទេសនាមនៅ CES ឆ្នាំ ២០១៣នេះ Panasonic LZ30
ក៏មានប្រព័ន្ធជំនួយដល់ការថតរូប HDR, panorama ផងដែរ។ ប៉ុន្ដែ Panasonic LZ30 មាន
ជំនួយការថតរូប HD 720p ត្រឹមប្រភេទ Motion JPEG តែប៉ុណ្ណោះ។
បច្ចុប្បន្ន ព័ត៌មានលំអិតស្ដីពីតម្លៃ ក៏ដូចជា ពណ៌របស់ ម៉ាស៊ីនថត Panasonic LZ30 មិនទាន់
ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ៕
ដោយ ៖ សីហា
ប្រភព ៖ ephotozine