មនុស្សយន្តប្រមាណជាង 30 បានចាប់ផ្តើមបង្រៀនភាសាអង់គ្លេសដល់ក្មេងៗក្នុងទីក្រុង
មួយនៃ ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមមន្ត្រីអប់រំមួយរូបបាននិយាយនៅក្នុង
គម្រោងសាកល្បងដំណើរការបណ្តុះបណ្តាលនៃឧស្សាហកម្មមនុស្ស យន្ត។
លោក Engkey ក្រុមហ៊ុនរបស់លោកបានបង្កើតមនុស្សយន្តដែលមានឈ្មោះថា
(Korea Institute of Science and Technologyសរសេរកាត់ KIST )ជាភាសាខ្មែរគឺ វិទ្យាស្ថាន
វិទ្យាសាស្ត្រនៃបច្ចេកវិទ្យាកូរ៉េ បានចាប់ផ្តើមនៅឯសាលាបឋមសិក្សាចំនួន 21 ក្នុងភាគខាង
ត្បូងទីក្រុង Daegu។
មនុស្សយន្តនីមួយៗ មានកំពស់ 1ម៉ែត្រ មានផ្ទៃមុខជាកញ្ចក់អេក្រង់សំរាប់បង្រៀន
អានអក្សរ និង ដោះស្រាយរាល់ចំងល់របស់សិស្ស និងការប្រាស្រ័យទាក់ទងជាមួយ
សិស្ស ។ ក្រុមហ៊ុនផលិតបានប្រាប់អោយដឹងថា ការដែលបង្កើតឡើងនូវមនុស្សយន្ត
សំរាប់បង្រៀនទាំងនេះគឺដើម្បីជាដំណោះស្រាយខ្វះគ្រូ នៅតាមតំបន់ដាច់ស្រយាល
ស្របជាមួយនិងប្រាក់បៀរវត្សរបស់គ្រូមិនសូវបានខ្ពស់ផងដែរ ។ នេះគ្រាន់តែជាដំនើរ
ការសាកល្បងប៉ុណ្ណោះ ហើយនឹងត្រូវអូសបន្លាយរយៈពេល 4ខែទៀតដើម្បីដកបទ
ពិសោធន៍ ។ ចំពោះតំលៃមនុស្សយន្តក្រុមហ៊ុនបានអោយដឹងថាដោយមិនទាន់មានការ
ប្រើប្រាស់ទូលំទូលាយដូច្នេះ មនុស្សយន្តមួយតំលៃប្រហែល 10 លានវ៉ុន ប៉ុន្តែនឹងចុះ
ជាងនេះទៀតពេលមានអ្នកប្រើប្រាស់កាន់តែច្រើន ៕