CamNews

ព័ត៌មានអន្តរជាតិ 

ដេកគុក បានសម្រេច ខណៈបែកគំនិត លួចថត និស្សិតចូល បន្ទប់ទឹក

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ អតីតជា បណ្ណារក្ស នៅឯសកលវិទ្យាល័យ Floriday Atlantic University ត្រូវ បានចាប់ឃាត់ខ្លួន និងប្រឈម ក្នុងការផ្តន្ទាទោស បន្ទាប់ពី បានរកឃើញថា គាត់បានលួចថតវីដេអូ និស្សិតសកលវិទ្យាល័យនេះ ជួយខ្លួនឯង (សម្រេចកាម ដោយខ្លួនឯង) នៅក្នុងបន្ទប់ទឹក រួចក៏បង្ហោះវីដេអូ នោះចូល ទៅក្នុងគេហទំព័រអាសអាភាស នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារ ព័ត៌មានបរទេស huffingtonpost ។

ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់ បន្ថែមអោយដឹងថា ជនជាប់ចោទ ដែលជាអតីត បណ្ណារក្ស រូបនេះ មានឈ្មោះថា Seth Thompson វ័យ ៤០ ឆ្នាំ ត្រូវបានអាជ្ញាធរ មានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន កាលពី ថ្ងៃអង្គារ កន្លងទៅនេះ ។ ជនជាប់ចោទ រូបនេះ បានសារភាពទោសកំហុស អោយដឹងថា មូលហេតុ ដែល គាត់បែកគំនិត ក្នុងការថត វីដេអូ សិស្សប្រុស ជួយខ្លួនឯង ក៏ដូចជា នោម នៅក្នុងបន្ទប់ទឹក ក៏ព្រោះតែ គាត់ រកឃើញថា នៅក្នុងគេហទំព័រ អាសអាភាស ក្រុមមនុស្សជាច្រើន ពិតជាចូលចិត្តមើលវីដេអូប្រភេទនេះ ពោលគឺ ចូលចិត្ត មើលវីដេអូ សិស្សប្រុសជួយខ្លួនឯង និងនោម នៅក្នុងបន្ទប់ទឹក ផ្ទាល់តែម្តង។

គួររំឭកផងដែរថា មុននឹងឈាន ដល់ការចាប់ឃាត់ខ្លួន ករណីតាមដាន ស៊ើបអង្កេត បានចាប់ផ្តើមតាំងពី ខែ សីហា មកម្ល៉េះ បន្ទាប់ពីមានពាក្យចោទប្តឹង ពីសំណាក់និស្សិតប្រុសម្នាក់ ក្រោយពីគេបានឃើញ វីដេអូ នោមរបស់ខ្លួន មានរយៈពេល ៣០ វិនាទី នៅលើអនឡាញ។

ជាលទ្ធផល បុរសរូបនេះ ក៏ត្រូវបានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ខណៈនាពេលបច្ចុប្បន្ន ក៏កំពុងតែ ប្រឈមមុខនឹងការជាប់ទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost


Tags: Masturbate Floriday Atlantic Florida US USA United States