ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ តៃវ៉ាន់បានផលិតទូរស័ព្ទមួយមានឈ្មោះថា Altek បានធ្វើ
ការប្រកាសនូវសមិទ្ធិផលថ្មីរបស់ខ្លួន ដែលជាប្រភេទទូរស័ព្ទថ្មីមានកាមេរ៉ាថតរហូតដល់
14 ចុច (1/2.3 inch CCD) ជាសមិទ្ធិផលថ្មីបំផុតមួយនៅលើពិភពលោក ។ ឧបករណ៍កែ
សំរួលរូបភាពប្រភេទ Sunny9 និងអាចថត Clip វីដេអូមានលក្ខណៈជា HD និងមានឧបករណ៍
សំរាប់ពង្រីកនិងបង្រួម 3x មានលក្ខណៈដូចជាម៉ាស៊ីនថតដូច្នោះដែរ ។
ចំពោះរូបសណ្ឋានរបស់ Altek Leo ប្រើប្រាស់ប្រព័ន្ធដំនើរការ Samsung ល្បឿន 800MHz
RAM 256MB, អាចដំនើរការ HSDPA / HSUPA, មាន Wi-Fi, GPS, Bluetooth និងផ្នែកផ្សេងៗ
ជាច្រើនទៀត ។ មានអេក្រង់ទំហំ 3.2 inch មាន WVGA resolution, 16 million color display
sharp កញ្ចក់អេក្រង់ប្រភេទ Gorilla មិនចាញ់ពន្លឺថ្ងៃ ។
អេក្រង់ 3.2 inch និង WVGA resolution
កន្លែងភ្ជាប់ miniUSB
កាមេរា អាច Zoom បាន
មាន Memory ប្រភេទ microSD 32GB
ISO ខ្ពស់បំផុតរហូតដល់ 3200
ការថត Clip វីដេអូជាលក្ខណៈ HD