ដូចដែលទស្សនិកជនបានដឹងហើយថា កន្លងមកនេះ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស
របស់ក្រុម Manchester United បានលេចលឺពាក្យចចាមអារ៉ាមមកថា គាត់ចង់ចាកចេញពី
ក្រុម Manchester United ទៅកាន់ក្រុម Chelsea ។
មកទល់ពេលនេះ Rooney មិនទាន់បានចាកចេញ ទៅក្រុម Chelsea ឡើយហើយខាងក្រុម
Manchester United ក៏មិនចង់លក់ Rooney ដែរ ។ នៅក្នុងសន្និសិតការសែត បន្ទាប់ពីបញ្ចប់
ការប្រកួតរវាង Manchester United និង Chelsea នៅទឹកដី Old Trafford Jose Mourinho ប្រាប់
ថា Chelsea ចង់ទិញកីឡាករ ពីក្លឹបធំៗល្បីៗ តែក្រុមទាំងនោះ មិនលក់អោយគាត់នោះឡើយ
ហើយ Chelsea ចង់ទិញតែកីឡាករណា ដែលចង់ចាកចេញពី ក្រុមគេតែប៉ុណ្ណោះ ។ ប្រសិន
បើ Rooney ចង់ចាកចេញពី Manchester United គេគ្រាន់តែប្រកាស ជាសាធារណៈមក វានឹង
ធ្វើអោយខាង Chelsea ភ្លឺភ្នែកជាងមុន ហើយប្រសិនបើចង់នៅ Manchester United ក៏ត្រូវតែ
ផ្តល់ចំលើយដែរ ដើម្បីងាយស្រួលអោយ Chelsea ទៅរកកីឡាករផ្សេងទៀត ។
គួរបញ្ជាក់ផងដែរថា Chelsea បានដេញថ្លៃកីឡាករ Rooney ពីក្រុម Manchester United ពីរដង
រួចមកហើយ ហើយក្នុងរយៈពេល ៤៨ ម៉ោងទៀតបើ Rooney ប្រកាសថាចង់ចាកចេញ នោះក្រុម
Chelseaនឹងដេញថ្លៃលើកទី ៣ ជាការបញ្ចប់តែម្តង ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail