CamNews

កីឡាអន្តរជាតិ 

Arsenal ស្ពឹក​មុខ គ្រា​ដែល Man Utd ឈ្នះ​ទាំង​ត្រដាប​ត្រដួស​ក្នុង​ទឹក​ដី (Video Inside)

(ក្រុងឡុងដ៍)៖ រឿងដែលមិនគួរឲ្យជឿ គឺម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបរាជ័យ ២-១ ក្នុងទឹកដី Emirates របស់ខ្លួនក្រោមថ្វីជើងរបស់ ក្រុមភ្ញៀវ Swansea City យប់មិញនេះនៅ Premier League សប្តាហ៍ទី២៨ ខណៈដែលម្ចាស់ផ្ទះ Manchester United បានយកឈ្នះ Watford ១-០ នៅនាទីចុងម៉ោងទាំងវេទនាបំផុត ។

នេះជាការបរជ័យលើកទី២ជាប់ៗគ្នារបស់ Arsenal ក្រោយចាញ់ Man Utd ៣-២ កាលពីសប្តាហ៍មុនដែរនៅក្របខណ្ឌកំពូលនេះដូចគ្នា ដែលធ្វើឲ្យក្រុម ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Arsene Wenger ខកខានតំណែងកំពូលតារាង ក្នុង ខណៈដែល Leicester City បានត្រឹមតែស្មើ ២-២ ទល់នឹងក្រុមភ្ញៀវ West Bromwich Albion កាលពីយប់ម្សិលមិញ នោះ និងក្រុមលេខ Tottenham Hotspur បានចាញ់ម្ចាស់ផ្ទះ West Ham United ១-០ នោះ ។

ចាប់ផ្តើមប្រកួតបាន១៥នាទីក្នុងវគ្គទី១ Arsenal បានធ្វើការនាំមុខ Swansea City ១គ្រាប់មុន ពីការធ្វើបានសម្រេច ដោយកីឡាករ Joe Campbell មុនពេលត្រូវបាន Wayne Routledge និងមិត្តរួមក្រុម Ashley Williams ធ្វើការវាយបកបាន២គ្រាប់វិញនៅនាទីទី៣២ និង៧៤ ដែលធ្វើឲ្យ Arsenal ខ្មាស់គេក្នុងទឹកដីទៀត ។

ងាកទៅមើលក្រុម Manchester United នៅទឹកដីកីឡដ្ឋាន Old Trafford វិញ គឺបានប្រើពេលរហូតដល់ទៅ៨៣នាទី ទម្រាំកីឡាករជនជាតិ អេស្ប៉ាញ Juan Mata ទាត់បាល់ Free-Kick បានសម្រេច១គ្រាប់ជ័យជំនះទៅលើក្រុមភ្ញៀវដែលទើបតែឡើងមក Watford ទាំងលំបាក តែជាជ័យជំនះ៣ប្រកួតជាប់ៗគ្នា ចុងក្រោយផងដែរ ៕

Arsenal ចាញ់ Swansea City ២-១

Manchester United ឈ្នះ Watford ១-០

Liverpool បំបាក់ Manchester City ៣-០

West Ham United ឈ្នះ Tottenham Hotspur

Stoke City ឈ្នះ Newcastle United ១-០


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Arsenal Chelsea