Facebook ជាគេហទំព័រកំសាន្តមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។
វាមានមុខងារជាច្រើននៅលើ Internet ។ ចំនែក Google វិញគឺជាគេហទំព័រមួយដែលគេប្រើ
សំរាប់ស្វែងរកឯកសារផ្សេងៗ។ បើធ្វើការប្រៀបធៀបរវាងគេហទំព័រទាំងពីរនេះលើការចំ
ណាយពេលវេលារបស់មនុស្សទូទៅក្នុងការលេងវិញគឺ Facebook ជាទំព័រធំជាងគេបំផុតលើ
ពិភពលោក។
អ្វីដែលគួរអោយចាប់អារម្មណ៍គឺគ្រប់គេហទំព័រទាំងអស់បានដំឡើងបន្ថែមនូវឧបករណ៍
ដែលមានភ្ជាប់ជាមួយនឹង Facebook ព្រោះគេគិតថា Facebook អាចជាប្រយោជន៍សំរាប់
ពួកគេក្នុងការទាក់ទាញចំនួនអ្នកចូលទស្សនាអោយបានកាន់តែច្រើន។
អ្នកប្រើ Internet ទូទៅសុទ្ធតែបានទាក់ទងមិត្តភក្តិរបស់ពួកគេ តាមរយៈ Facebook។
ការចុចលើប៊ូតុង Like របស់ Facebook មានតំលៃជាងការចុចលើ Link មួយនៅក្នុង Google
ទៅទៀត។
ក្រុមហ៊ុនទាំងពីរនេះបានធ្វើការប្រកួតប្រជែងអស់រយៈពេលជាយូរ មកហើយ។ មកទល់
ពេលនេះមានបុគ្គលិកចាស់ៗដែលធ្លាប់ធ្វើការនៅ Google ប្រហែលជា 300នាក់កំពុងធ្វើការ
អោយ Facebook ដោយយោងទៅតាមការស្រាវជ្រាវពីបណ្តាញការងារ LinkedIn។ អ្នកទាំង
នោះរួមមាន ប្រធានបុគ្គលិករបស់ Facebook Sheryl Sandberg ប្រធានផ្សព្វផ្សាយ
David Fischer ប្រធានកិច្ចការទំនាក់ទំនង និងកិច្ចការសាធារណៈ Elliot Schrage និង
វិស្វករជំនាញៗជាច្រើនទៀត។
កន្លងមក Google បានដំឡើងបា្រក់ការងារចំនួន10%ដល់បុគ្គលិកចំនួន 23០០០នាក់
ដើម្បីជាការឆ្លើយតបចំពោះការខាតបង់ដោយសារ Facebook។ TechCrunch បានរាយ
ការណ៍ថា Google បានផ្តល់បា្រក់បន្ថែមចំនួន 3.5 លានដុល្លាដល់និយោជិកម្នាក់ ដើម្បី
បញ្ចុះបញ្ចូលគេអោយទម្លាក់ចុះនូវការផ្តល់ជូនរបស់ Facebook។ មានរឿងផ្សេងទៀត
បានកើតឡើងផងដែរនាពេលថ្មីៗនេះ នោះគឺ Google បដិសេធមិនអោយអ្នកប្រើប្រាស់
Facebook ទាញយកសៀវភៅទំនាក់ទំនងពី Gmail ឡើយ លុះត្រាតែ Facebook ព្រម
អោយអ្នកទាំងនោះទាញយកអាស័យដ្ឋានមិត្តភក្តិរបស់គេចូលក្នុង Gmail វិញ តែត្រូវបាន
Facebook ធ្វើការបដិសេធ៕