CamNews

កុំព្យូទ័រ 

Facebook កំពុងប្រកួតជាមួយ Google

Facebook ជាគេហទំព័រកំសាន្តមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។
វាមានមុខងារជាច្រើននៅលើ Internet ។ ចំនែក Google វិញ​គឺ​ជាគេហទំព័រមួយ​ដែលគេ​ប្រើ​
សំរាប់​ស្វែងរក​ឯកសារ​ផ្សេងៗ។ បើ​ធ្វើការប្រៀបធៀបរវាងគេហទំព័រទាំងពីរនេះលើការចំ
ណាយពេលវេលា​របស់​មនុស្ស​ទូទៅ​ក្នុង​ការ​លេង​វិញគឺ​ Facebook ​ជា​ទំព័រ​ធំ​ជាង​គេ​បំផុត​លើ
​ពិភពលោក​។



អ្វីដែលគួរអោយចាប់អារម្មណ៍គឺគ្រប់​គេហទំព័រ​ទាំងអស់​បាន​ដំឡើង​បន្ថែម​នូវ​ឧបករណ៍​
ដែលមាន​ភ្ជាប់​ជាមួយនឹង ​ Facebook ព្រោះ​គេគិតថា Facebook អា​ច​ជា​​ប្រយោជន៍​សំរាប់​
ពួកគេក្នុងការទាក់ទាញចំនួនអ្នកចូលទស្សនាអោយបានកាន់តែច្រើន។
អ្នក​ប្រើ Internet ​ទូទៅសុទ្ធ​តែបាន​ទាក់ទង​មិត្តភក្តិ​របស់​ពួកគេ​ តាមរយៈ ​Facebook។
ការចុចលើប៊ូតុង Like របស់ Facebook មានតំលៃជាងការ​ចុច​លើ​ Link មួយ​នៅ​ក្នុង ​Google
ទៅទៀត។

ក្រុមហ៊ុនទាំង​ពីរ​នេះ​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​អស់​រយៈ​ពេលជា​​យូរ​ មក​ហើយ។ ​មក​ទល់​
ពេល​នេះ​មាន​បុគ្គលិក​ចាស់​ៗ​ដែល​ធ្លាប់​ធ្វើការ​នៅ​ Google ប្រហែល​ជា​ 300នាក់​កំពុង​ធ្វើការ
​អោយ​ Facebook ​ដោយយោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ពី​បណ្តាញ​ការងារ​ LinkedIn។ អ្នក​ទាំង​
នោះ​រួម​មាន​ ប្រធាន​បុគ្គលិក​របស់​ Facebook Sheryl Sandberg ប្រធាន​ផ្សព្វផ្សាយ
​ David Fischer ប្រធាន​កិច្ចការ​ទំនាក់​ទំនង​ និង​កិច្ចការ​សាធារណៈ Elliot Schrage និង​
វិស្វករ​ជំនាញ​ៗ​ជា​ច្រើន​ទៀត។


កន្លងមក​ Google បាន​ដំឡើង​បា្រក់​ការងារ​ចំនួន10%​ដល់​បុគ្គលិក​ចំនួន​ 23០០០នាក់​​
ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ខាត​បង់​ដោយសារ​ Facebook។ TechCrunch បាន​រាយ​
ការណ៍​​ថា​ Google បាន​ផ្តល់​បា្រក់​បន្ថែម​ចំនួន 3.5 លានដុល្លា​​ដល់​និយោជិក​ម្នាក់​ ដើម្បី​
បញ្ចុះបញ្ចូល​គេ​អោយ​ទម្លាក់​ចុះ​នូវ​ការ​ផ្តល់​ជូន​របស់​ Facebook។ មាន​រឿងផ្សេង​ទៀត​
បាន​កើត​ឡើងផងដែរនាពេល​ថ្មី​ៗ​នេះ​​ នោះ​គឺ​ Google បដិ​សេធ​មិនអោយ​អ្នក​ប្រើប្រាស់​
Facebook ទាញ​យក​សៀវភៅ​ទំនាក់​ទំនង​ពី​ Gmail ឡើយ លុះត្រា​តែ​ Facebook ព្រម
អោយ​អ្នក​ទាំងនោះ​ទាញ​យកអាស័យដ្ឋាន​មិត្តភក្តិ​របស់​គេ​ចូល​ក្នុង​ Gmail វិញ តែ​ត្រូវ​បាន​
Facebook ធ្វើការបដិសេធ៕

Tags: