CamNews

ព័ត៌មានអន្តរជាតិ 

ប្រពន្ធ បរិច្ចាក តម្រងនោម សង្គ្រោះជីវិតស្វាមី នៅថ្ងៃ បុណ្យនៃសេចក្តីស្រឡាញ់

ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីពេលកន្លងទៅនេះ ធ្លាប់តែ ឭ ​ ពាក្យស្លាកមួយតែងពោលថា លើ លោកនេះស្នេហ៍ស្មោះពិតជាមាន ក៏ប៉ុន្តែ មានអ្វីជាអំណះអំណាង ? ខាងក្រោមនេះ​ គឹជារឿងហេតុជាក់ ស្តែងអាចបញ្ជាក់បានថា ការលើកឡើងខាងលើ ពិតជាត្រឹមត្រូវ ។


លោក Li Fandong អ្នកភូមិរស់នៅក្នុងខេត្ត Shandong ប្រទេសចិន កាលពីអំឡុងខែ កក្កដា ឆ្នាំ​២០១៤ កន្លងទៅនេះ បានធ្វើរោគវិនិច្ឆ័យនឹងបានរកឃើញជម្ងឺម្យ៉ាង ដែលមាននៅក្នុងតម្រងនោមអោយឈ្មោះ ថា uremia ។

យ៉ាងណាមិញ ជាជាង ការរង់ចាំអ្នកដទៃ ក្នុងរយៈពេលយូរ ស្រ្តីជាភរិយា  មានឈ្មោះថា លោកស្រី Sun Guofang បានទៅមន្ទីរពេទ្យ ធ្វើតេស្ត៍ ក្នុងគោលបំណងសង្ឃឹមយ៉ាង  មុតមាំអោយដឹងថា នឹងអាចជួយ ជីវិតស្វាមីរបស់ខ្លួនបាន ។ ជាលទ្ធផល នាង ទទួល បានការយល់ព្រម  ពី  មន្ទីរពេទ្យ ក្នុងការអនុញ្ញាត អោយលោកស្រី បរិច្ចាក តម្រងនោម ទៅ  ស្វាមី លោកស្រី អំឡុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដើមឆ្នាំ ២០១៥ នេះ ដើម្បីជួយអាយុជីវិតប្តីលោកស្រី ។


តាមរយៈការវះកាត់ដ៏ស្វិតស្វាញ ជាលទ្ធផល អ្វីៗប្រព្រឹត្តិទៅតាមការគ្រោងទុក ពោលការវះកាត់ពិតជា ទទួលបានជោគជ័យ ។ វេជ្ជបណ្ឌិតថែទាំ លោក Li ធ្វើសេចក្តីសន្និដ្ឋានអោយដឹងថា លោកនឹងជាសះ ស្បើយក្នុងពេលឆាប់ៗនេះ ក៏ប៉ុន្តែ តម្រូវអោយមានការតាមដាននិងត្រួតពិនិត្យជាញឹកញាប់ ដើម្បីសុខ សុវត្ថិភាព តម្រងនោមថ្មីរបស់លោក ។ គូស្វាមីភរិយាមួយគូនេះ កាលពីពេលកន្លងទៅ ធា្លប់តែមានទុទិ ដ្និនិយម ស្តីពី ជីវិតទៅមុខរបស់ខ្លួន ពួកគេបែរជាមានគំនិតសុទិដ្ឋិនិយមត្រលប់មកវិញក្រោយពីទទួល ការវះកាត់បានជោគជ័យ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong