រឿងរ៉ាវដ៏អាថ៌កំបាំងបំផុត ក្នុងវិស័យបច្ចេកវិទ្យា គឺអត្តសញ្ញាណរបស់ Satoshi Nakamoto ដែលជាអ្នកសរសេរកម្មវិធីកំព្យូទ័រ ហើយបានបង្កើតរូបិយវត្ថុ bitcoin។
ឈ្មោះ Satoshi Nakamoto វាអាចតំណាងឲ្យមនុស្សប្រុស ឬស្រី ឬក៏ឈ្មោះក្រុមមនុស្សមួយ។ នៅពេលដែលរូបិយវត្ថុឌីជីថល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ គ្មាននរណាម្នាក់ដឹងថា Nakamoto ជានរណាឡើយ។
ក្នុងឆ្នាំ ២០០៨ Nakamoto បានបោះពុម្ពក្រដាស ស ៩ ទំព័រ ដែលមានបញ្ជាក់ពី bitcoin ជាប្រព័ន្ធប្រាក់អេឡិចត្រូនិច។
ប៉ុន្មានខែក្រោយមក Nakamoto បានបញ្ចេញ software ដំបូងបំផុតរបស់ bitcoin ហើយរកដៃគូជាមួយអ្នកសរសេរកម្មវិធី និងកូដ អនឡាញ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរឡើង។
ការសហការនេះ បានបន្តរហូតដល់ឆ្នាំ ២០១១ បន្ទាប់មក Nakamoto បានបាត់ខ្លួន។ ប៉ុន្តែ Nakamoto មិនបានដើរចេញដោយដៃទទេទេ។
Matt Green សាស្រ្តាចារ្យ រូបិយវត្ថុឌីជីថល នៅសកលវិទ្យាល័យ Johns Hopkins និយាយថា Nakamoto បានសមត្ថភាពបំផ្លាញរូបិយវត្ថុនោះ បើគាត់ចង់។
Bitcoin ចំនួន ១លានរបស់ Nakamoto ស្មើរនឹង ៥ ភាគរយ នៃ រូបិយវត្ថុឌីជីថលទាំងមូល។
«រឿងពិតនឹង bitcoin ប្រសិនបើអ្នកមានវារហូតដល់រាប់លាន អ្នកមានលទ្ធភាពនឹងត្រួតត្រាទីផ្សារ ពេលណាក៏បាន។ ពួកវាមានតម្លៃ ព្រោះវាជារបស់កម្រ។»
លោក Ben Yu អ្នកវិនិយោគលើ bitcoin រស់នៅក្នុងទីក្រុង San Francisco និយាយថា ប្រសិនបើ bitcoin ក្លាយទៅជារូបិយវត្ថុសកល នោះ Satoshi Nakamoto នឹងក្លាយទៅ ជាអ្នកមានជាងគេ ក្នុងពិភពលោក ហើយមានភាគហ៊ុនច្រើនជាង រដ្ឋាភិបាលអាមេរិកមាន មាស សព្វថ្ងៃនេះទៅទៀត។
Kay Van-Petersen ដែលជាអ្នកវិភាគពីធនាគារ Saxo បានវិភាគថា bitcoin អាចនឹងមានតម្លៃរហូតដល់ ១០០ ០០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៧។ បើការទស្សន៍ទាយនោះ ក្លាយជាការពិត នោះ Nakamoto នឹងមានរហូតដល់ ១០០ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ៕
ប្រភព៖ cnbc