CamNews

ផលិតផលថ្មី 

សន្និសិទស្តីពីៈ បច្ចេកវិទ្យា ទូរគមនាគមន៍ ពត៌មានវិទ្យាអន្តរជាតិ (ICT)

(ដោយ www.camnews.com.kh)
រាជធានីភ្នំពេញ: កាលពីព្រឹកថ្ងៃអង្គារទី 15 មីនា ឆ្នាំ2011 នេះនៅសណ្ឋាគារភ្នំពេញ មាន
ការរៀបចំកម្មវិធីសន្និសិទកាសែត មួយសី្តពី បច្ចេកវិទ្យា ទូរគមនាគមន៍ ពត៌មានវិទ្យា
អន្តរជាតិ (ICT) ដែលកម្មវិធីនេះមានការចូលរួមពី:
-លោក ឡេថាញ់តាំ អគ្គនាយកក្រុមហ៊ុនទិន្នន័យអន្តរជាតិ(IDG ASEAN)
-ឯកឧត្តម ជួនវ៉ាត អគ្គលេខាធិការទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍
ពត៌មានវិទ្យា ហៅកាត់ថា (NiDA) ។
-ឯកឧត្តម ឯកវណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍
-លោក Gael Campan អគ្គនាយកក្រុមហ៊ុន Sotelco Beeline ។

ឯកឧត្តម ជួនវ៉ាត (រូបខាង ឆ្វេង) និង ឯកឧត្តម ឯកវណ្ណឌី


លោក ឡេថាញ់តាំ អញ្ជើញថ្លែងសន្ទរកថា

លោក Gael Campan អគ្គនាយកក្រុមហ៊ុន Sotelco Beeline ធ្វើការចុះហត្ថលេខា និង
ប្រគល់វិញ្ញាប័នបត្រស្តីពីការចូលរួមឧបត្ថម្ភធំរយៈពេលបីឆ្នាំរបស់ក្រុមហ៊ុន Beeline



តាមការអោយដឹងពី លោក ឡេថាញ់តាំ អគ្គនាយកក្រុមហ៊ុនទិន្នន័យអន្តរជាតិ (IDG ASEAN) បានប្រាប់អោយដឹងថានឹងមានការតាំងពិព័រណ៍ដ៏ធំមួយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់
ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១១ខាងមុខ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលនេះគឺជាការរៀបចំលើកទី ៧ ចាប់តាំងពីឆ្នាំ ២០០៥ មក។
លោកបានបន្តថា ការតាំងពិព័រណ៍លើកនេះ ក៏មានការចូលរួម ពីបណ្តារក្រុមហ៊ុនធំៗក្នុង
ស្រុកនិងក្រៅស្រុកជាច្រើន និងមានស្តង់ដាក់តាំងបង្ហាញរហូតដល់ ១៥០ស្តង់ ។

នៅតាមស្តង់នីមួយៗនឹងមានការដាក់តាំងនូវ ផលិតផលដែលបង្ហាញពីភាពរីកចំរើនផ្នែក
ពត៌មានវិទ្យាសម័យបច្ចុប្បន្ននៅក្នុងពិភពលោក ក៏ដូចជានៅក្នុង ប្រទេសកម្ពុជាយើងផងដែរ
រួមមាន ឧបករណ៍សំរាប់បែងចែកបណ្តាញ Network ,Hardware , ឧបករណ៍ Digital ,
ឧបករណ៍សំរាប់ការិយាល័យ ,សំភារពត៌មានវិទ្យាក្នុងផ្ទះ និងសំភារកំសាន្តផ្សេងៗ
ជាច្រើនទៀត ។

លោកក៏បានបន្ថែមផងដែរថានៅក្នុងកម្មវិធីតាំងពិព័រណ៍ខាងមុខនេះ នឹងមានការប្រគល់
ពានរង្វាន់លើ ផលិតផលនិងសេវាកម្ម ICT ដែលជាប់ ចំណាត់ថ្នាក់ល្អដាច់គេ ប្រចាំ
ព្រះរាជាណាចក្រកម្ពុជា ដែលជាលើកទីបីផងដែរក្នុងឆ្នាំនេះ ។
ម៉ូតូកង់បី TuK Tuk ចូលរួមចំនែកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ICT

កម្មវិធីតាំងពិព័រណ៍នេះមានការ ឧបត្ថម្ភធំពី ក្រុមហ៊ុន Beeline ,និងក្រុមហ៊ុនមួយចំនួនទៀត
មានដូចជា ក្រុមហ៊ុន Ezecom , ក្រុមហ៊ុន Onlines ក្រុមហ៊ុន Mfone ជាដើម ហើយក្នុងនោះ
Camnews ជាអ្នកចូលរួម ឧបត្ថម្ភខាងផ្នែកពត៌មាននៅក្នុងពិធីតាំងពិព័រណ៍ ផងដែរ ៕

Tags: