ហុងស៊ុយ គឺជាអ្វីដែលប្រជាជនចិនច្រើនគិតគូរដល់ព្រោះជំនឿថាការយល់ស្រប យល់ល្អពីអ្វី
មួយអាចនាំមកនូវសុខភាពល្អ និងលុយកាក់ហួរចូល។ ក្នុងនោះក៏មានហុងស៊ុយ សម្រាប់ផ្ទះ
ផងដែរ។
ហុងស៊ុយសម្រាប់ផ្ទះគឺទាក់ទាញថាមពលល្អមកចូលផ្ទះនាំមកនូវសុខសប្បាយនិងសុភមង្គល
ដល់ក្រុមគ្រួសារ ខាងក្រោមនេះយើងមានវិធី ២ យ៉ាងដើម្បីទាក់ទាញហុងស៊ុយចូលផ្ទះបែប
សាមញ្ញងាយៗ៖
១. គិតអំពីហុងស៊ុយនៃទិស
ទិសនិមួយៗតែងតែមានហុងស៊ុយរបស់វាហេតុនេះហើយគួរណាសិក្សាឱ្យបានច្បាស់ពីទិស
និមួយៗ ឧទាហរណ៍ដូចជាទិសខាងកើតគឺល្អសម្រាប់សុខភាព ដូចនេះហើយប្រសិនបើរៀប
បន្ទប់គេងនៅទិសខាងកើតគឺមានសុខភាពល្អ។
២. ទទួលនូវអ្វីដែលមាននៅក្នុងផ្ទះដោយមិនប្រើអារម្មណ៍កំហឹង
របស់របរនៅក្នុងផ្ទះក៏ដូចជាផ្ទៃផ្ទះទាំងមូល អ្នកត្រូវស្រលាញ់ថែរក្សាវា និងទទួលយកវាដោយ
ទឹកចិត្តសប្បាយរីករាយជៀសវាងការប្រើអារម្មណ៍ខឹងសម្បារដែលបណ្ដាលឱ្យធាតុហុងស៊ុយ
ក្នុងផ្ទះរត់ចេញ ហើយនាំឱ្យបាត់បង់សុភមង្គល៕
ដោយ៖ ផានិត
ប្រភពពី៖ About