CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថីវីដេអូ មិត្តប្រុស ធាក់ទម្លាក់មិត្តស្រី ចូលក្នុងលូ ក្រោមដី ៦០ ម៉ោងក្រោយ ទើបគេសង្គ្រោះ

ព័ត៌មានអន្តរជាតិ ​៖ បុរសជនជាតិ ចិន ម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងរងការជាប់ទោសពីបទ មនុស្សឃាត ខណៈគាត់ បានធាក់ទម្លាក់មិត្តស្រីរបស់ខ្លួន ចូលទៅក្នុងលូ ក្រោមដី ដោយនៅ ក្នុងនោះ ៦០ ម៉ោងក្រោយទើប មានគេជួយសង្គ្រោះ បន្ទាប់ពីនាងប្រឺងត្រដររស់ ទាំងដង្ហើម ចង្រិត នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ

ប្រភពដដែលបន្តអោយដឹងថា មិត្តស្រី ដែលត្រូវជាជនរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះថា Guo នាងត្រូវបានមិត្តប្រុស ធាក់ទម្លាក់ចុះ នៅក្នុងលូ ជម្រៅដល់ទៅ ៣ ម៉ែត្រមួយ នោះ មានទីតាំងស្ថិតនៅក្នុងក្រុង Haikou ។ លុះក្រោយមក នាងត្រូវបានគេជួយសង្គ្រោះ អោយចេញមក ខណៈអ្នកថ្មើរជើង បានឭសម្លេង ស្រែកទ្រហ៊ោយំរបស់នាង ។

ជាការពិត បើតាមការអោយដឹង មិត្តប្រុសរបស់នាង ពិតជា មានបំណង សម្លាប់មិត្តស្រីរបស់ ខ្លួនពិតប្រាកដមែន ខណៈសកម្មភាពខាងលើ គាត់បានរៀបចំ រួចរាល់ ចប់សព្វគ្រប់បាត់ទៅ ហើយ ។ ដោយឡែក បើនិយាយពីមូលហេតុ ដែលនាំអោយគាត់បែកគំនិត ដល់ថ្នាក់ ធ្វើរឿង ឧក្រិដ្ឋខាងលើនេះ ក៏ព្រោះតែ​ គាត់ពិតជាមិនចង់សងប្រាក់ ដែលមានចំនួនដល់ទៅ ១ សែន យ័ន ទៅមិត្តស្រីរបស់ខ្លួនវិញទេ ស្របពេលដែលគាត់ គឺជាបេក្ខភាព ញៀននឹងល្បែងស៊ីសង នោះ នេះបើតាមការអះអាងអោយដឹង ពីសំណាក់ ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់ ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: china New year Int news Unt news Unt news Hong Kong Beijing Shanghai