ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិកាណាដាមា្នក់ មានឈ្មោះ Tabitha Leah Ritchie ត្រូវបាន
ក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា នាងបានលាក់កូកាអ៊ិនដល់ទៅ
២ គ.ក នៅក្នុងការពរពោះ ក្លែងក្លាយរបស់នាង នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួររំឭកផងដែរថា ជនជាប់ចោទខាងលើនេះត្រូវបានចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន
អន្តរជាតិ El Dorado international airport បន្ទាប់ពីក្រុមអ្នកតាមដានរកសារធាតុញៀន
បានស្ទាបពោះរបស់នាងមើលទៅហាក់បីដូចជារឹង និងត្រជាក់ខុសពីធម្មតា បន្ទាប់ពីមាន
ការសួរ ស្របពេលដែលនាងបានឆ្លើយថា នាងមានផ្ទៃពោះ ៧ ខែហើយ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែម ថាជនជាប់ចោទវ័យ២៨ ឆ្នាំរូបនេះ បានមក
ដល់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ៦ ខែ សីហា ហើយអំឡុងពេលនៃការចាប់ឃាត់ខ្លួននាង
បម្រុងនឹងរត់ពន្ធគ្រឿងញៀនខុសច្បាប់ ចេញពីទីក្រុង Bogota ប្រទេសនេះ តាមរយៈ
ជើងហោះហើរទៅកាន់ទីក្រុង Toronto ប្រទេសកាណាដា ។ បន្ទាប់ពីមានការចាប់ឃាត់
ខ្លួន នារីរូបនេះ ប្រឈមនឹងការផ្តន្ទាទោស ក៏ដូចជាជាប់ពន្ធនាគារដល់ទៅ ៨ ឆ្នាំ៕
* ព័ត៌មានអន្តរជាតិ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា
- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក
- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់
ទទួលបានជោគជ័យ
- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ