ព័ត៌មានអន្តរជាតិ ៖ ខណៈពេលដែលជួលបន្លឺឡើង ក្រុមមនុស្សរាប់រយនាក់នាំគ្នាស្មឹងស្មាត
ដើម្បីជាការគោរពវិញ្ញាណក្ខ័ន្ធ ក៏ដូចជារំលឹកខួប ១២ ឆ្នាំនៃការវាយប្រហារដោយយន្តហោះ
អត្តឃាតភេរវកម្ម ទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក កាលពី
ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលមកទល់នឹងថ្ងៃនេះ វាមានរយៈពេល ១២ ឆ្នាំហើយ ។
គួររំឭកផងដែរថា កម្មវិធីរំលឹកខួបលើកទី ១២ មួយនេះ ត្រូវបានធ្វើឡើងនាវេលាម៉ោង ៨
និង ៤៦ នាទីព្រឹក កណ្តាលទីក្រុងញ៉ូវយ៉ក ដោយនឹងក្នុងនោះក៏មានការផ្តល់ជាកិត្តិយល
ចូលរួមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាផងដែរ។ បើទោះជា
បានរំលងទៅផុតរយៈពេល ១២ ឆ្នាំទៅហើយក្តី តែសោកនាដកម្មមួយនេះ គឺជាជម្ងឺបេះដូង
មួយដែលនឹងមិនអាចបំភ្លេចបាន លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់នៅក្នុងកម្ម
វិធីរំលឺកខួប។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតី បា
រ៉ាក់ អូបាម៉ា បានផ្តល់ខ្លឹមសារសង្ខេបថា អាមេរិកកំពុងចាត់វិធានការយ៉ាងហ្មត់ចត់ នៅក្នុង
ការចូលរួមខួបនៃការវាយប្រហារដោយអំពើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ក៏ដូចជា គោលការ
ណ៍សន្តិសុខជាតិដ៏សំខាន់របស់យើង គឺការត្រៀមខ្លួន នឹង ស្ថានភាពសន្តិសុខរបស់យើង
ប្រឆាំងនឹងអំពើភេរវកម្ម និងការរំលឹកខួប ១២ ឆ្នាំនៃថ្ងៃវាយប្រហារដោយយន្តហោះអត្តឃា
តរបស់ភេរវជន ថ្ងៃទី ១១ កញ្ញា ។
គួររំលឹកថាកាលពីថ្ងៃទី ១១ កញ្ញា ២០០១ ពួកសកម្មប្រយុទ្ធភេរវករ ដែលពាក់ព័ន្ធនឹង ពួក
ជ្រុលនិយមអ៊ិស្លាមអាលកៃដា បានធ្វើការវាយប្រហារ ដោយន្តហោះចំនួន ៤ គ្រឿងមកលើ
សហរដ្ឋអាមេរិក ។ ក្នុងនោះយន្តហោះ ២ បានហោះបុកមកលើអគារមជ្ឈមណ្ឌលពាណិជ្ជ
កម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ យន្តហោះទី ៣ បានបុកមកលើមន្ទីរបញ្ជកោណនៅ
ទីក្រុង វ៉ាស៊ីនតោន ចំណែកយន្តហោះទី៤ បានធ្លាក់កណ្តាលវាល នៅរដ្ឋភេនស៊ីលវេននៀ
នៅក្នុងការវាយប្រហារនោះ បណ្តាលអោយមនុស្សជិត ៣.០០០នាក់ ស្លាប់រួម ទាំងមន្ត្រីប៉ូ
លិស និង អ្នកពន្លត់អគ្គិភ័យ ជាង ៤០០ នាក់ផ្សេងទៀតផងដែរ ៕
បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា កម្មវិធីរំលឹបខួបលើកទី ១២ សោកនាដកម្មថ្ងៃ ១១
កញ្ញា
* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក
- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់
ទទួលបានជោគជ័យ
- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
- ខ្លោចចិត្ត ៖ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN