បើតាមការវាស់ស្ទង់មតិនាពេលថ្មីៗនេះ បានអោយដឹងថា ក្នុងចំណោមអ្នកចាក់សាក់
ភាគច្រើនមានការស្តាយក្រោយ   បន្ទាប់ពីពួកគេបានធ្វើបែបនេះ ហើយបើតាមស្ថិតិ
វាស់ស្ទង់មួយនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បុរសមានការស្តាយក្រោយច្រើនជាង
នារី។
យុវវ័យម្នាក់ក្នុងចំណោមយុវវ័យបួនទៅប្រាំនាក់ ដែលកំពុងរស់នៅក្នុងចក្រភពអង់គ្លេសបាននិ
យាយថា   គេពិតជាមានអារម្មណ៏ថាស្តាយក្រោយមែនទែន  បន្ទាប់ពីគេបានសំរេចចិត្តថាចាក់
សាក់នៅលើដងខ្លួន។
បើគិតជាភាគរយ មានចំនួនដល់ទៅជិត 50% ក្នុងចំណោមមនុស្សដែលមានវ័យចន្លោះពី 18 ឆ្នាំ
 ទៅ  25  ឆ្នាំ   មានអារម្មណ៏ថាស្តាយក្រោយ  បន្ទាប់ពីបានចាក់សាក់នៅលើដងខ្លួនរបស់ពួកគេ  
ដោយយោងទៅតាមទិន្នន័យសមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេស។
ដោយក្រោយមកពួកគេ  ភាគច្រើនបានសំរេចចិត្តធ្វើការលុបស្នាមសាក់នៅលើដងខ្លួននោះចេញ
 ជាជាងការស្តាយក្រោយអស់មួយជីវិត ។ សមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេសមួយនេះ
 ក៏បានអំពាវនាវ  អោយប្រជាជនទាំងអស់ធ្វើការគិតគូរអោយបានច្បាស់លាស់  មុននិងសំរចេចិត្ត
ចាក់សាក់នៅលើដងខ្លួន។
ពោលគឺ  ការសិក្សាស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា  ការវាស់ស្ទង់មតិក្នុងចំណោមមនុស្សជិត
 600 នាក់បានអោយដឹងថា បុរសមានការស្តាយក្រោយច្រើនជាងនារី ខណៈពេលដែលពួកគេភាគ
ច្រើនបានសំរេចចិត្តនៅក្នុងការចាក់សាក់នេះ មុនអាយុ ១៦ ឆ្នាំមកម៉្លេះ៕
ដោយ ៖ មង្គល
ប្រភព ៖ news.sky