Hard disk មានថាសជាច្រើន ដែលគេហៅថា platters ។ Platter ខ្លះត្រូវបានបង្កើតឡើង
ដោយជាតិ អាលុយមីញ៉ូម ឬក៏ សេរ៉ាមីក ឬក៏ជាប្រភេទកែវកញ្ចក់ និង គ្របដណ្តប់ដោយ
ជាតិមាញ៉េទិច សំរាប់ផ្ទុកទិន្នន័យ។
Platter មានចំនួនតិចវាត្រូវការថាមពលអគ្គិសនីក៏តិចដែរ។ ក្នុង platter និមួយៗបែងចែក
ចេញជា track ជាច្រើន ។ក្នុង hard disk មួយគឺមានរាប់ពាន់ track អាស្រ័យទៅលើទំហំ
នៃសមត្ថភាពក្នុងការរក្សាទុកទិន្នន័យរបស់ hard disk នោះ។ បណ្តា track ទាំងនោះបែង
ចែកចេញជា sector បន្តទៀតដែលជាផ្នែកតូចៗនៃការរក្សាទុកទិន្នន័យរបស់ hard disk ។
ចំពោះការខូច sector ឬ bad sector មានន័យថា hard disk របស់លោកអ្នកបានខូចផ្នែក
តូចៗនៅលើ track ណាមួយដែលជាហេតុធ្វើឲ្យលោកអ្នកមិនអាចអាន ឬរក្សាទុកទិន្នន័យ
ទៅកាន់ផ្នែកតូចៗទាំងនោះបាន។ ដោយការរីកចំរើនបច្ចុប្បន្ន hard disk ភាគច្រើនត្រូវបាន
បង្កើតឡើងដោយមានបំរុងទុកនូវ sector មួយចំនួនសំរាប់ជំនួសឲ្យ sector ទាំងឡាយណា
ដែលខូច ដែលករណីនេះច្រើនកើតឡើងនៅពេលដែល hard disk ធ្វើការ format ។
ទិន្នន័យដែលនៅក្នុង sector នោះអាចខូចនៅពេលដែលខូច sector មិនតែប៉ុណ្ណោះ hard disk នោះនឹងត្រូវបានកាត់ បន្ថយទំហំនៃការរក្សាទុកទិន្នន័យ និងធើ្វឲ្យដំណើរការយឺតទៀតផង។
សញ្ញាណាមួយបង្ហាញថា hard disk មាន sectors ខូច?
នៅពេលដែលមានអារម្មណ៏ថា hard disk លោកអ្នកចាប់ផ្តើមដំណើរការយឺតខុសពីប្រក្រតី ឬក៏ឧស្សាហ៏ឃើញព័ត៌មានដែលបានបញ្ជាក់ថា file មិនអាច read ឬ write បាននោះជា
សញ្ញាបង្ហាញថា hard disk របស់លោកអ្នកកំពុងទទួលរងការខូច sectors មួយចំនួនហើយ ។
បើឃើញដូចច្នេះគួរតែប្រញាប់សង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីមួយផ្សេងទៀត និង
ធ្វើការជួសជុល hard disk នោះជាបន្ទាន់។ក្រៅពីបង្ហាញសញ្ញាដូចខាងលើយើងអាចដឹងពី
បញ្ហា bad sectors តាមរយៈការធ្វើតេស្តជាមួយនឹង tools ដែលមានស្រាប់របស់
Microsoft Windows ដូចខាងក្រោមនេះ៖
១. ចុច Start menu របស់ Windows បន្ទាប់មកយក Computer រួចជ្រើសរើស hard disk ដែលចង់ត្រួតពិនិត្យ bad sector បន្ទាប់មក Right Click ពីលើ hard disk នោះរួចជ្រើសរើស
យក Properties
២. ចុចលើ Tools បន្ទាប់មកចុចលើប៊ូតុង Check Now ដកគំនូសធីកពី Automatically fix file
system errors រួចចុច Start
៣.ពេលនោះនឹងបានផ្ទាំងដូចរូប បង្ហាញពីព័ត៌មាននៃ hard disk ដែលអ្នកបានធ្វើការ
ត្រួតពិនិត្យ ។
តាមរយៈព័ត៌មានខាងលើលោកអ្នកនឹងបានដឹងថា hard disk នោះមាន bad sector ឬក៏អត់
ហើយបើសិនជាដឹងថា វាមាន bad sector លោកអ្នកត្រូវតែជួសជុលវា និងធ្វើការសង្គ្រោះ
ទិន្នន័យទៅកាន់ hard disk ថ្មីជាបន្ទាន់។ ក្រោយពីជួសជុលរួចរាល់ក៏មិនត្រូវទុកចិត្តលើវា
ខ្លាំងពេកដែរ មិនត្រូវផ្ទុកឯកសារណាដែលសំខាន់ក្នុង Hard disk នោះឡើយព្រោះវាងាយ
នឹងបាត់បង់នៅពេលណាមួយ ៕