បុរសភាគច្រើននឹងធ្លាប់មានបញ្ហាថប់ អារម្មណ៍អំពីទំហំលិង្គរបស់ខ្លួន ឬលក្ខណៈសម្បត្តិរបស់វាក្នុងពេលណាមួយនៃជីវិត។ ចូរចងចាំថា រាងកាយរបស់មនុស្សគ្រប់ៗគ្នាសុទ្ធតែខុសគ្នាទាំងអស់ដូច្នេះហើយ លិង្គរបស់ពួកគេក៏មានទំហំ ឬរូបរាង្គខុសៗគ្នាដែរ។ បុរសខ្លះប្រហែល ជាមានលិង្គខ្លី, ធំនៅពេលលិង្គទន់ដែលអាចរីកធំបាននៅពេលឡើងរឹង ហើយខ្លះទៀតក៏មានលិង្គនៅទន់ហើយវែង ដែលអាចធ្វើឲ្យទំហំ នោះកើនឡើងនៅពេលឡើងរឹង។
វាមាន ការពិបាកណាស់ក្នុងការប្រៀបធៀបរាងកាយខ្លួនឯង ជាមួយបុរសផ្សេងទៀត ព្រោះអ្នកមិនដែលបានឃើញរបស់ខ្លួនឯងថា ដូចរបស់អ្នកដែលត្រូវបានគេ មើលឃើញនោះទេ។ នៅពេលអ្នកបន្ទាបតម្លៃរាងកាយខ្លួនឯងជាពិសេសលិង្គដែលមើលទៅតូចជា អ្នកដទៃ ប៉ុន្តែធាតុពិតវាគ្រាន់តែជាជំនឿមិនត្រឹមត្រូវមួយប៉ុណ្ណោះ។
តើទំហំគឺជាបញ្ហាមែនទេ? នេះវាអាស្រ័យទៅតាមការមើលឃើញរបស់អ្នកទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានលិង្គតូចវានឹង ដាក់បញ្ហាដល់ខ្លួនឯងហើយ។ ពេលខ្លះបុរសតែងតែមានសម្ពាធ មួយទៅលើភាពរីករាយចំពោះដៃគូរបស់គេ ហើយទំហំលិង្គក៏មិនមាន ឥទ្ធិពល អ្វីចំពោះភាពរីករាយរបស់ ដៃគូដែរ ក្នុងពេលរួមភេទ។ ការផ្តល់ភាពស្រណុកសុខស្រួលគ្មានអ្វីទាក់ទងនឹងទំហំរបស់លិង្គនោះទេ។ ការរស់នៅជាគូស្នេហ៍ដ៏ល្អម្នាក់គឺជាអ្វីដែលដៃគូចង់បាន។ ដូច្នេះមុននឹងរួមភេទ ការនិយាយ និងចែករំលែកនូវការព្រួយបារម្ភរបស់អ្នកគឺជា ផ្នែកមួយដ៏សំខាន់ ដើម្បីទទួលបានទំនាក់ទំនងមួយដ៏ល្អ។
ប្រសិនបើអ្នកមាន អារម្មណ៍ថាលិង្គអ្នកតូច ហើយចង់ធ្វើឲ្យលិង្គធំវិញ យកល្អគួរតែទៅស្វែងរកនូវឧបករណ៍ជំនួយខាងវេជ្ជសាស្ត្រ ជៀសជាង ព្យាយាមព្យាបាលដោយខ្លួនឯង។ ករណីដូចជាថ្នាំ ឬប្រេងពង្រីកលិង្គដែលផ្សាយតាមអ៊ីនធើណែត មិនគួរយកមកប្រើទេ ព្រោះវាតែងតែគ្មានប្រសិទ្ធភាព ឬគ្រោះថ្នាក់។
អ៊ីនធើណែតអាចជាឧបករណ៍មួយដ៏មានប្រយោជន៍ដើម្បីស្វែងរកព័ត៌មាន ប៉ុន្តែអ្នកត្រូវតែប្រាកដថា អ្នកទទួលបានជំនួយ និងព័ត៌មាន ដ៏មានគុណភាពពីគ្រូពេទ្យ ត្រឹមត្រូវមុនពេលសម្រេចចិត្ត ធ្វើអ្វីៗទាក់ទងនឹងសុខភាពរបស់អ្នក។ នៅពេលកំពុងស្វែងរកព័ត៌មាន តាមអ៊ីនធើណែត អ្នកគួរតែជ្រើសរើសចំនួនខ្លះៗមកពិចារណា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង