CamNews

សុខភាព 

រូបមន្តទេវតា ព្យាបាលជំងឺពកក ឱ្យជាសះស្បើយ ដោយធម្មជាតិ (មានវីដេអូ)

ជំងឺពកក ជាប្រភេទជំងឺមួយដែលបង្កឱ្យករបស់មនុស្សមានដុំពកធំមួយ ដុះនៅជាប់នឹងក (ឬហៅ
ថាកូនកណ្តុរនៅជាប់នឹងក)។ ជំងឺនេះមានអាការដូចជា៖ ហើមនៅនឹងក ក្អកខ្លាំង ពិបាកលេបទឹក 
មាត់ និងពិបាកដកដង្ហើម និង មានសំឡេងស្អក។ ជំងឺពកក  បណ្តាលមកពីកង្វះសារធាតុអ៊ីយូដ
និងការលាកក្រពេញទីរ៉ូអ៊ីដ។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវរូបមន្តងាយៗ មួយចំនួនដូចខាងក្រោម ដែលអាច
ជួយឱ្យព្យាបាល និងការពារមិនឱ្យមានជំងឺពកក។

វិធីទី១៖ សូមយកគ្រាប់ flaxseeds ២ស្លាបព្រាបាយ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកបន្តិច រួចកូរ
ចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើបំពង់ក ទុករយៈពេល ២០នាទី លាងសម្អាតទឹកចេញ  រួច 
សូមប្រើក្រណាត់ស្អាត ជូនឱ្យស្ងួត ជាការស្រេច។
បញ្ជាក់៖ គ្រាប់ flaxseeds អាចរកទិញបាននៅតាមផ្សារ ឬផ្សារទំនើប។

វិធីទី២៖ សូមយកស្លឹក  sorrel  មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងប្រេងអ៊ូលីវ ២ស្លាបព្រា
បាយ កូរចូលគ្នាឱ្យ បន្ទាប់មក លាបនៅលើកន្លែងហើម (កន្លែងមានដុំពកក)  ទុករយៈពេល ១៥
នាទី រួចលាងសម្អាតទឹកចេញ។

វិធីទី៣៖ សូមយកស្លឹក dandelion មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ លាយជាមួយនឹង ប័រ (clarified butter)
២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ដាក់កម្តៅ ឱ្យក្តៅឧណ្ឌៗ  បន្ទាប់មក  លាបនៅលើក  កន្លែង 
មានដុំពក ទុករយៈពេល ១៥នាទី  រួចលាងសម្អាតទឹកចេញ។ សូមព្យាបាលតាមវិធីនេះ  ឱ្យបាន 
២ដង ក្នុង ១ថ្ងៃ។
បញ្ជាក់៖ ប័រ (clarified butter) អាចទិញបាននៅតាមផ្សារទំនើប៕ 


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Goitre