CamNews

បច្ចេកវិទ្យា 

លោក Zuckerberg ស្ថាបនិកហ្វេសប៊ុកនិយាយថា កុំព្យាយាមធ្វើជាមនុស្សអស្ចារ្យ

លោក Zuckerberg បានបង្កើតបណ្ដាញសង្គមហ្វេសប៊ុក ដែលមានសមត្ថភាពផ្ដល់ជូនដល់បុគ្គល​​​ឯកជនរាល់រូបនូវអត្តសញ្ញាណសាធារណៈមួយ ដែលកែប្រែរបៀបចែករំលែកបរិបទជីវិតរបស់យើង និងបង្កើនការយល់ដឹងពីគំនិតរបស់យើងកាន់តែប្រសើរ ។ មិនតែប៉ុណ្ណោះ លោកបានចែករំលែកនូវគំនិតល្អៗជាច្រើន ដល់ យើងទាំងអស់គ្នា។



កំហុស គឺជាផ្នែកដ៏ល្អ និងសំខាន់ដើម្បីក្លាយខ្លួនជាសហគ្រិនដ៏ល្អម្នាក់។ នៅអំឡុងពេលនៃការផ្សាយបន្ដផ្ទាល់កម្មវិធីសំនួរចម្លើយមួយ សិស្សថ្នាក់ទី៨ ម្នាក់បានសួរលោក Zuckerberg ពីរបៀបដែលលោកយកឈ្នះឧបសគ្គ និងការលំបាកនានាដូចជាការស្វែងរកវិនិយោគិនឈានមុខ និងការបង្កើតការឃោសនាបំផ្លើសក្នុងចំណោមអ្នកប្រើប្រាស់ អំឡុងពេលនៃការដំណើរការបណ្ដាញសង្គមនេះដំបូង។ លោកបានឆ្លើយថា៖គ្មានមនុស្សណាម្នាក់ដឹងពីវិធីដោះស្រាយបញ្ហាបានគ្រប់រឿងនោះទេ ប៉ុន្ថែប្រសិនបើអ្នកអាចរកឃើញក្រុមមនុស្សមួយក្រុម មិត្ដភក្ដិ ឬក្រុមគ្រួសារ នោះវាគឺជាអ្វី ដែលជួយអ្នកយ៉ាងពិតប្រាកដ ក្នុងការហែលឆ្លងឱ្យផុតឧបសគ្គ និងបញ្ហា”។



បុគ្គល ដែលចង់ក្លាយខ្លួនជាសហគ្រិនជាច្រើន មានការខ្លាចរអារក្នុងការប្រថុយប្រថាន និងការសាងកំហុស ប៉ុន្ដែលោក Zuckerberg ជឿជាក់ថា ការមាននូវប្រព័ន្ធទ្រទ្រង់ និងក្រុមដ៏ខ្លាំងមួយ ដែលចែករំលែកទស្សនវិស័យរបស់អ្នក វាអនុញ្ញាតឱ្យក្រុមរបស់អ្នកមានកម្លាំងគ្រប់គ្រាន់ ក្នុងការស្វាគមន៍រាល់កំហុស ចំពោះកិច្ចការណា ដែលពួកគេប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្ដហើយនោះ។

“អ្នកមិនចាំបាច់ត្រូវតែធ្វើជាមនុស្សអស្ចារ្យអ្វីនោះទេ អ្នកគ្រាន់តែត្រូវធ្វើជាប្រភេទមនុស្ស ដែលបន្ដការព្យាយាមទៅមុខជានិច្ច”។

ន័យសីលធម៌៖ ការសម្រេចកិច្ចការធំ គឺជាផ្លូវដ៏វែងឆ្ងាយមួយ ប៉ុន្ដែអ្នកមិនត្រូវដើរលើផ្លូវនោះតែម្នាក់ឯងនោះទេ។ ត្រូវស្វែងរកមនុស្ស ដែលអាចចែករំលែកមហិច្ឆិតា និងបំណងប្រាថ្នារបស់អ្នកជាមួយនឹងអ្នក ។

 


ប្រែសម្រួល៖ សារ៉ាត

CNBC