CamNews

បច្ចេកវិទ្យា 

MekongNet និង IPification រួមគ្នាផ្តល់សេវាផ្ទៀងផ្ទាត់ទិន្នន័យចល័ត (One-Click Mobile Authentication)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី​១៧​ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហុងកុង – មេគង្គណិត (MekongNet) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) និង សេវាកម្ម​ផ្ញើរសារ(A2P)ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចូលរួមសហការជាមួយក្រុមហ៊ុន IPification ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យចល័ត (One-Click Mobile​ Authentication​) ដើម្បីផ្តល់ជូនសេវាកម្មនេះដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​ ការសហការរបស់ក្រុមហ៊ុន IPification ជាមួយ ក្រុមហ៊ុន MekongNet នឹងជួយជំរុញអត្រានៃការប្រើប្រាស់ ប្រព័ន្ធផ្ទៀតផ្ទាត់ចល័តទំនើបយ៉ាងខ្លាំងទៅដល់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុន IPification គឺជាអ្នកផ្គត់ផ្គង់សកលតែមួយគត់​ ដែលផ្គត់ផ្គង់ទៅលើប្រពន្ធ័ផ្ទៀងផ្ទាត់អាសយដ្ឋាន IP​ ចល័ត (Mobile IP Address-Based Authentication)​ និងដំណោះស្រាយព័ត៌មានផ្ទាល់ខ្លូន (Identity Solutions)។ អ្នកប្រើប្រាស់ចុងក្រោយ អាចផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លូនដោយគ្រាន់តែចុចប្រពន្ធ័ផ្ទៀងផ្ទាត់អាសយដ្ឋានចល័តរបស់ពួកគេ ដោយផ្អែកលើលេខកូដដែលមាន អាសយដ្ឋាន IP​ និង លេខទូរស័ព្ទជាការស្រេច។ បន្ថែមពីលើប្រព័ន្ធសុវត្ថិភាពនេះ ក្រុមហ៊ុនក៏បានសម្រួលដល់ការ ចាប់ផ្តើមដំណើរការរបស់ប្រព័ន្ធប្រតិបត្តិការអោយកាន់តែងាយស្រូល និង បង្កើនបទពិសោធន៍ប្រើប្រាស់របស់ពួកគេអោយកាន់តែប្រសើរផងដែរ។

IPification បានចាប់ដៃគូជាមួយ MekongNet នៅដើមឆ្នាំ 2021។ ចាប់ពីពេលនោះមក MekongNet បានអភិវឌ្ឍន៍បន្ថែមប្រពន្ធ័ API/SDK ដើម្បីកែលម្អដំណោះស្រាយ IPification​ រួមមាន ការគ្រប់គ្រងគណនី ការចែកចាយ និងការងារជំនួយដល់ការប្រតិបត្តិការផ្សេងទៀត​។ ក្រៅពីនេះក៏មានសេវាកម្មត្រូតពិនិត្យ និង តាមដានដើម្បីធានាឲ្យបាននូវប្រព័ន្ធផ្ទៀងផ្ទាត់អាសយដ្ឋានចល័តជូនអ្នកប្រើប្រាស់ ឬសហគ្រាសប្រើប្រាស់ដោយប្រសិទ្ធភាព ផងដែរ។​ សំខាន់ជាងនេះទៅទៀត​​ MekongNet អាចផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនបច្ចុប្បន្នក្នុងការប្រើប្រាស់ទាំងសេវាកម្ម​សារ SMS និងប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យចល័ត Mobile Data Authentication ក្រោមការចេញវិក្កយបត្រ និងគណនីតែមួយ ដោយមិនមានការរំខានណាមួយឡើយ។ សេណារីយ៉ូនៃការអនុវត្តផ្សេងៗ និងគម្រូកូនកាត់ ​(Hybrid Models) ក៏អាចត្រូវបានផ្តល់ដោយ MekongNet ផងដែរ ដើម្បីធានាបានថាអតិថិជននីមួយៗ អាចប្រើប្រាស់សេវាកម្មប្រកបដោយប្រសិទ្ធភាព សម្រាប់ដំណើរការជាក់លាក់របស់ពួកគេ។

លោក Albert Lee ប្រធានផ្នែកសេវាកម្មបន្ថែមរបស់ MekongNe​t ​បានបញ្ជាក់ថា៖ <<​សេវា SMS របស់ MekongNet តែងតែនាំមុខគេក្នុងផ្នែកការពារលើសុវត្ថិភាព ដោយការពារទាំងអតិថិជនរបស់យើងដែលប្រើប្រាស់សេវាកម្មរបស់យើង និងអតិថិជនរបស់ពួកគេដែលទទួលសារ SMS ។ មាតិការបស់ IPification អនុញ្ញាតឱ្យយើងបង្កើនការផ្តោតអារម្មណ៍របស់យើងលើសុវត្ថិភាពជាងមុន​ ដោយផ្តល់នូវការច្នៃប្រឌិតថ្មីបំផុតក្នុងការផ្ទៀងផ្ទាត់លេខទូរស័ព្ទ>>​ ។

លោក Stefan Kostic នាយកប្រតិបត្តិ IPification ក៏បានលើកឡើងថា៖ <<MekongNet មានវត្តមានដ៏ធំនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំរីករាយណាស់ដែលបានរួមសហការជាមួយពួកគេ ហើយពួកយើងអាចផ្តល់សុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់ឬសហគ្រាសនៅក្នុងប្រទេស។  ក្រៅពីប្រព័ន្ធសុវត្ថិភាពនេះ ខ្ញុំក៏កំពុងទន្ទឹងរង់ចាំមើលពីប្រសិទ្ធភាពនៃប្រព័ន្ធផ្ទៀងផ្ទាត់ចល័ត(Mobile Authentication) និងការផ្ទៀងផ្ទាត់លេខទូរស័ព្ទ(Phone Verification) ដែលនឹងមានផលិតភាពនៅក្នុងក្រុមហ៊ុនទាំងនេះ>> ។

MekongNet កំពុងផ្តល់ជូននូវសេវាកម្មពេញលេញនៃដំណោះស្រាយអត្តសញ្ញាណចល័ត (Mobile Identity Solutions) ដែលជាសេវាកម្មនៅក្រោមសេវាផ្ទៀងផ្ទាត់ទិន្នន័យចល័ត (Mobile Data Authentication) របស់ IPification​ រួមមាន៖ ដំណោះស្រាយការពារការក្លែងបន្លំ ដូចជាការរកឃើញនៃការប្តូរស៊ីម និងការរកឃើញការផ្លាស់ប្តូរឧបករណ៍ ក៏ដូចជាការទាញយកអ្នកប្រើប្រាស់លឿនជាងមុន និងការដំណើរការស្កេនQRបញ្ជាក់។ លើសពីនេះទៅទៀត​ MekongNet មានបទពិសោធន៍​ដប់ឆ្នាំទៅលើការកំណត់រចនាសម្ព័ន្ធAPIជាមួយក្រុមហ៊ុនក្នុងស្រុក ដែលអាចផ្ដល់ការប្រឹក្សាអំពីការអនុវត្តល្អបំផុត ការពង្រឹងជាមួយនឹងការអនុវត្តតាមតម្រូវការ និងផ្តល់ការគាំទ្របច្ចេកទេសល្អបំផុត ដែលត្រូវបានគេទទួលស្គាល់រួចមកហើយ។

អំពី IPification 
IPification កំពុងបង្កើត​មូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធផ្ទៀងផ្ទាត់ អាសយដ្ឋានចល័តបច្ចុប្បន្ន និង អនាគត។ដោយកាផ្ទៀងផ្ទាត់តាមរយៈឧបករណ៍ ស៊ីមកាត លេខទូរស័ព្ទនិងអាសយដ្ឋាន IP ។ IPification គឺជាក្រុមហ៊ុនបច្ចេកវិទ្យាបើកដំណើរការប្រព័ន្ធផ្ទៀងផ្ទាត់អាសយដ្ឋានចល័តដែលផ្ដល់ជូននូវសុវត្ថិភាព ប្រើប្រាស់លេខកូដសម្ងាត់តិច មិនត្រូវការចុចច្រើនសារ ការចុះឈ្មោះ ​ការយល់ព្រមលើប្រតិបត្តិការ និងដំណោះស្រាយការពារការក្លែងបន្លំសម្រាប់កម្មវិធីទូរស័ព្ទណាមួយ។ សេវាកម្មរបស់ IPification គឺត្រូវបានប្រើប្រាស់នៅបណ្តាប្រទេស និងតំបន់ជាច្រើន ហើយ IPification ត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនធ្វើការទៅលើការទូទាត់ និងក្រុមហ៊ុនOTTជាច្រើនរួមមាន៖ Microsoft, GBG, DataZoo, 3HongKong,​ Axia Digital។

Benefit Vantage Limited​ គឺជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធសុវត្ថិភាព និងផ្តល់ដំណោះស្រាយបម្រុងទុកទិន្នន័យ (Data Backup Solutions) នៅអាស៊ី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង និង​​​​មានសាខានៅប្រទេសស្វីស IPIFICATION​​ INTERNATIONAL AG និងមានតំណាងប្រតិបត្តិការនៅអាមេរិក ចក្រភពអង់គ្លេស ស៊ែប៊ី រុស្ស៊ី បូស្នៀ ប្រេស៊ីល ឥណ្ឌា វៀតណាម និងប៉ាគីស្ថាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ipification.com

ព័ត៌មានបន្ថែមអំពីប្រព័ន្ធផ្សព្វផ្សាយ៖

IPification Alexandra  Kalinina

alexandra.kalinina@ipification.com

អំពី MekongNet
MekongNet​ គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត(ISP) ឈានមុខគេបំផុតនៅកម្ពុជា ដោយបានបង្កើតឡើងតាំងពីឆ្នាំ២០០៦​​​​ជាបុត្រសម្ព័ន្ធរបស់​​ AngkorData Communication Group Co. Ltd។  MekongNet ត្រូវបានផ្តល់អាជ្ញាប័ណ្ណជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ជាក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) និង មជ្ឈមណ្ឌលដោះដូរទិន្នន័យអ៊ីនធឺណិត (IDX) ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (MPTC)។ បច្ចុប្បន្ន MekongNet ​​ បានផ្តល់ជូនអតិថិជននូវសេវាកម្មអ៊ីនធឺណិត សេវាភ្ជាប់បណ្តាញដូចជា IPLC/DPLC/VPN សេវា Cloud មជ្ឈមណ្ឌល ទិន្នន័យ សេវាផ្សព្វផ្សាយ សេវាគ្រប់គ្រង សេវាលក់ដុំ និង ដំណោះស្រាយ បច្ចេកវិទ្យាព័ត៌មាន (ICT) ជាដើម។ សំខាន់ជាងនេះទៅទៀត សមត្ថភាពរបស់ MekongNet គឺផ្តល់ជូននូវការចូលប្រើប្រាស់អ៊ីនធឺណិតតាមបច្ចេកវិទ្យាហ្វាយប័រអុបទិច(Fiber Optic) ល្បឿនលឿនបំផុត ជាមួយសេវាបម្រើអតិថិជន 24/7 ដល់អតិថិជនសាជីវកម្ម និងនៅតាមលំនៅដ្ឋានជាមួយនឹងការគាំទ្រអតិថិជនលំដាប់ខ្ពស់។

សេវាកម្ម SMS របស់​ MekongNet គឺជាសេវាកម្មដែលបម្រើសេវាជូនអតិថិជនរយៈពេលជាយូរមកហើយ និងមានការជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការមានដៃគូសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត  ការតភ្ជាប់ដោយផ្ទាល់របស់ MekongNet គឺផ្តល់នូវសេវាកម្មដែលមានសុវត្ថិភាពខ្ពស់ និងអាចជឿទុកចិត្តបានបំផុតសម្រាប់ការផ្ញើលេខកូដ PIN តែមួយដង (OTP) លេខកូដផ្ទៀងផ្ទាត់ ការផ្តល់ជូនដំណឹងសំខាន់ៗ និងការធ្វើទីផ្សារតាមរយៈសារSMS។ ជាមួយនឹងបណ្តាញប្រពន្ធ័ជាច្រើន ការតាមដាន២៤ម៉ោង និងក្រុមជំនួយការបច្ចេកទេស MekongNet ធានាថាសារSMSរបស់លោកអ្នកនឹងត្រូវបានផ្តល់ជូនទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.mekongnet.com.kh

ព័ត៌មានបន្ថែមអំពីប្រព័ន្ធផ្សព្វផ្សាយ៖

ផ្នែកទីផ្សារ MekongNet៖ marketing@corp.mekongnet.com.kh


Tags: