Google Maps ទើបតែបានបន្ថែមមុខងារថ្មីស្រឡាងមួយ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នក
ប្រើប្រាស់ នោះគឺមុខងារវាស់វែងរយៈចម្ងាយ។
មុខងារថ្មីរបស់ Google នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Google Maps អាចវាស់ប្រវែងរយៈ
ចម្ងាយ ពីទីតាំងមួយ ទៅទីតាំងមួយផ្សេងទៀត ទៅតាមចិត្ត។
ដើម្បីវាស់វែងរយៈចម្ងាយផ្លូវ នៅលើផែនទី អ្នកប្រើប្រាស់ Google Maps ត្រូវបើក Google
Maps នៅលើប្រៅសឺរ ហើយបង្វែរម៉ាវឱ្យចំចំនុចទីមួយដែលត្រូវចាប់ផ្ដើមវាស់វែង រួចចុចម៉ាវ
ស្ដាំ និងជ្រើសរើស "measure distance" ។ ក្រោយមក ចុចម៉ាវស្ដាំទៅចំនុចផ្សេង និងជ្រើស
រើស "Distance to here" ដើម្បីមើល និងប្រៀបធៀបរយៈចម្ងាយនៃផ្លូវ ឬក៏ចុចម៉ាវឆ្វេងលើ
ទីតាំងទី ២ ឬទី ៣ ក៏បាន ដែលពេលនោះ វានឹងបង្ហាញរយៈចម្ងាយ (ត្រង់ទៅមុខ)។ ទន្ទឹម
នឹងនេះ អ្នកប្រើប្រាស់ ក៏អាចធ្វើការវាស់វែង ច្រើនចំនុចក្នុងពេលតែមួយផដែរ។
មុខងារថ្មីរបស់ Google Maps នេះ មានសារសំខាន់ជាខ្លាំង ក្នុងការប្រៀបធៀបរយៈចម្ងាយ
រវាងផ្លូវនិមួយៗ និងទីតាំងនិមួយៗ ដែលត្រូវធ្វើដំណើរ។ បច្ចុប្បន្ន មុខងារវាស់វែងចម្ងាយផ្លូវ
របស់ Google Maps ក៏មានកំណែជាភាសាខ្មែរ ដូច្នេះ សម្រាប់អ្នកមិនចេះភាសាបរទេស ក៏
អាចប្រើបាន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TheVerge/Google