ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ ជាពលរដ្ឋហុងកុង នោះ ត្រូវបានថ្កោលទោស ក៏ដូចជា ផ្តន្ទាទោស កាលពី ថ្ងៃអង្គារទី ១០ កុម្ភៈ ម្សិលមិញនេះ ពាក់ព័ន្ធ នឹងបទឧក្រិដ្ឋធ្វើទារុណកម្ម សាហាងឃោរឃៅ ទៅលើអ្នក បម្រើស្រីជនជាតិ ឥណ្ឌូនេស៊ី ដោយវាយដំ ច្រំធាក់ និង បង្អត់អាហារជាដើមនោះ បានញ៉ាំងអោយមាន ការផ្ទុះឡើងនូវកំហឹងទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុក ។
សាលក្រម ចេញសេចក្តីសម្រេចកាត់ទោសនៅក្នុងបន្ទប់សវនាការនោះត្រូវបានសាទរដោយក្រុមសកម្ម ការពារសិទ្ធមនុស្ស ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា សន្លឹករូបថតជន រង គ្រោះ វ័យ ២៤ ឆ្នាំ ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរជាខ្លាំង ដែលកំពុងតែសម្រាក ព្យាបាល នៅក្នុងមន្ទីរ ពេទ្យស្រុកកំណើត ។ ជនដៃដល់ស្រ្តីជាម្តាយ កូនពីរ ជាពលរដ្ឋទីក្រុងហុងកុង មាន ឈ្មោះថាលោកស្រី Law Wan Tung នោះ បានធ្វើអោយមានការផ្ទុះឡើងនូវកំហឹងក្រោវក្រោធជាខ្លាំង នៅក្នុងប្រទេស ម៉ា ឡេស៊ី ខណៈ ពលរដ្ឋហុងកុង តក់ស្លុតជាមួយនឹងទង្វើសាហាវយ៉ាងដូច្នេះ ។
ជនជាប់ចោទ ស្ថិតនៅក្នុងវ័យ ៤៤ ឆ្នាំ លោកស្រី Law Wan Tung ប្រឈមនឹ ង ការជាប់ពន្ធនាគារដល់ ទៅ ៧ ឆ្នាំ នៅថ្ងៃទី ២៧ កុម្ភៈខាងមុខនេះ ស្តីពីការផ្តន្ទាទោស សម្រេច និងចុងក្រោយ ពីប្រព័ន្ធតុលាការ កំពូលហុងកុង ពីបទចោទប្រកាន់ ធ្វើទារុណកម្ម សាហាវ ហួសប្រមាណ រួមទាំង មិន បង់ប្រាក់ឈ្នួលអោយអ្នកបម្រើស្រីជាដើម ។
ខណៈសាលក្រម ចេញសេចក្តីបំភ្លឺអោយដឹងច្បាស់ ជនរងគ្រោះ ជាពលករចំណាក ស្រុក បម្រើការងារ ជាអ្នកបម្រើស្រី នៅក្នុងក្រុងហុងកុង នោះអោយដឹងថា ៖ នាងខ្ញុំពិតជាសប្បាយចិត្ត ខណៈទទួលបាន នូវភាពយុត្ថិធម៌ ពីរដ្ឋាភិបាលក្រុងហុងកុង ហើយនាងខ្ញុំសូមធ្វើការថ្លែងអំណរអរគុណ ដល់បណ្តាក្រុម មនុស្សទាំងអស់ ដែលគាំទ្រនាងខ្ញុំតាំងពីដើមរៀងមក ។ ជនរងគ្រោះ នាង Erwiana បន្តអោយដឹងថា ៖ នាងខ្ញុំគ្រាន់តែសង្ឃឹមថា ជនជាប់ចោទ និងជាប់ពន្ធនាគារ រយៈពេលយូរអង្វែង បើទោះជាយូរយ៉ាងណា ក៏ដោយចុះ ក៏ពុំទាន់សមល្មមនឹងអ្វីដែលគាត់បានធ្វើមកលើរូបនាង និងជនរងគ្រោះឯទៀត ។ សម្រាប់ ខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំគិតថា ជនជាប់ចោទ គួរតែជាប់ពន្ធនាគារ អស់មួយជីវិត ហើយនាង នឹងមិនមានភាព សោកស្តាយនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia