CamNews

ជីវិតរស់នៅ 

សំណាងហួស ៖ បានប្តីល្អ ទាំងស្អាត ទាំងឆ្លាត នាំដើរលេងជុំវិញពិភពលោក​ ក្រោយលក់ App បានថ្លៃកប់ពពក ៥៤លាន

យល់ដឹង ​៖ នៅពេលដែលបុរសជាឪពុក ក្លាយជាសេដ្ឋី វិស័យបច្ចេកវិទ្យា ចឹងទេ អ្វីដែលត្រូវធ្វើជា ចាំបាច់នាពេលបន្ទាប់នោះគឺដើរលេងជុំវិញពិភពលោក ហើយជាក់ស្តែង គ្រួសារ Gee ពីសហរដ្ឋ អាមេរិក បានធ្វើយ៉ាងដូច្នេះ ។ 

ហៅគ្រួសារខ្លួនឯងថា The Bucket List Family លោក Garrett មានវ័យ ២៦ ឆ្នាំ ខណៈភរិយា នាង Jessica មានវ័យ ៣០ ឆ្នាំ ទាំងពីរនាក់មានកូនប្រុសស្រី ២នាក់ ម្នាក់ឈ្មោះ Dorothy វ័យ ៣ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ថា Manilla មានវ័យទើបតែ ១ ឆ្នាំ ។ គ្រួសារមួយនេះ ត្រូវបានគេ ទទួលស្គាល់ថា ជាគ្រួសារវ័យក្មេង ដែលមានសំណាងបានដើរលេងជុំវិញពិភពលោក ។ 



ប្រភពឲ្យដឹងថា លោក Garrett បានជួបនាង Jessica នៅក្នុងប្រទេស រុស្ស៊ី កាលពី ឆ្នាំ ២០០៧ ខណៈពេលដែលពួកគេបម្រើការងារជាអ្នកផ្សព្វផ្សាយសាសនា​ តំណាងឲ្យព្រះវិហារ Church of Jesus Christ of Latter-Day Saints ហើយក្រោយមកទៀត ពួកគេក៏បានរៀបការជាមួយនឹងគ្នា ក្នុងអំឡុងឆ្នាំ ២០០៩ ។ ក្រោយៗមកទៀត អ្វីដែលជាមហាសំណាងសម្រាប់ក្រុមគ្រួសារវ័យក្មេង នេះគឺ ដោយសារតែគុណតម្លៃបុរសជាឪពុក លោក Garrett បានលក់ mobile-scanning app ដែលមានឈ្មោះថា Scan នោះ ទៅឲ្យ Snapchat ក្នុងអំឡុងឆ្នាំ ២០១៥ ក្នុងតម្លៃ ៥៤លានដុល្លារ សហរដ្ឋអាមេរិក ។ 


យោងតាមប្រភពសារព័ត៌មាន People Magazine ឲ្យដឹងថា គ្រួសារវ័យក្មេងមួយនេះ បានសំរេច នាំកូនតូចរបស់ខ្លួនដើរជុំវិញពិភពលោក ទៅកាន់ទីតាំងល្បីៗមួយចំនួនដូចជា Dominica, Antigua , Anguilla, Singapore, Fiji ហើយសូម្បីតែ Tonga ជាដើម ដោយចំណាយពេល អស់ជាងកន្លះឆ្នាំ មកហើយ ៕















ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Angkor Wat Local news Elephant Siem Reap