(អាមេរិក)៖ ក្មេងប្រុសពីរនាក់ ដែលជាកូនភ្លោះ បានសម្រេចចិត្តលក់តុក្កតាខ្លាឃ្មុំ ដ៏ធំរបស់ខ្លួន ទៅឲ្យអ្នកទិញម្នាក់ តែពិតជាធ្វើឲ្យមហាជន ស្មានមិនដល់ថា នរណាគឺជាអ្នក ទិញតុក្កតាដ៏ធំនោះ ពីក្មេងប្រុសទាំងពីរឡើយ។ ប៉ុន្តែអ្នកដែលជួយទិញតុក្កតានោះ គឺតារាភាពយន្តហូលី វូត Angielina Jolie និងកូនស្រីរបស់នាង។
Tim Alexander ដឹងថា កូនប្រុសភ្លោះអាយុ៨ឆ្នាំរបស់គាត់ គឺ Allen និង Brandon ព្យាយាមលក់តុក្កតា ដ៏ធំជាទីស្រឡាញ់របស់ខ្លួន ប្រហែលជាមួយម៉ោង ទីបំផុតពួកគេ ក៏បានលក់វាទៅឲ្យអ្នកស្រី Angielina Jolie តារាហូលីវូតដ៏ល្បីវ័យ៤១ឆ្នាំ និងកូនស្រីអាយុ១០ឆ្នាំឈ្មោះ Shiloh។ ក្មេងប្រុសដែលជាកូនភ្លោះនេះ រស់នៅតំបន់ Toluca Lake រដ្ឋកាលីហ្វរញ៉ា ពួកគេបានឈរក្រោមកំដៅថ្ងៃ ដោយកាន់ស្លាកមួយ អំពាវនាវលក់តុក្កតាខ្លាឃ្មុំ ក្នុងតម្លៃ៥០ដុល្លារ ហើយនិងលក់វាត្រឹម៤០ដុល្លារ ប្រសិនបើអ្នកទិញសុំចុះថ្លៃ។
ប៉ុន្តែពិតជាគួរឲ្យត្រេកអរ សម្រាប់អ្នកទាំងពីរ ដែលបានជួបតារាហូលីវូត Angielina Jolie និងកូនស្រី Shiloh បានជួយទិញតុក្កតាដ៏ធំនោះ មិនត្រឹមតែឲ្យប្រាក់៥០ដុល្លារទេ គឺនាងបានឲ្យក្មេងប្រុសទាំងពីរ ក្នុងម្នាក់ដុល្លារ ព្រមទាំងអនុញ្ញាតឲ្យពួកគេ ថតរូបជាមួយទៀតផង៕