ព័ត៌មានអន្តរជាតិ ៖ មួយថ្ងៃក្រោយ បន្ទាប់ពីមានកម្មវិធីបុណ្យ សែន ក្បាលទឹក ឬបុណ្យភ្ជុំ នៅក្នុង ប្រទេសចិន បណ្តាផ្លូវសាធារណៈមួយចំនួន នៅក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន ពោរពេញទៅដោយ សំរាម មានដូចជា កំទេចកំទី ផេះ ចេញពីការដុតក្រដាសសំណែន ទៀន ធូប ជាដើម ដែលប្រការនេះ នាំអោយក្រុមកម្មករ ដែលជាបុគ្គលិកអនាម័យនោះ ឈឺក្បាលជាខ្លាំងជា មួយនឹងបេសកម្ម បោសសម្អាត ។
អំឡុងកម្មវិធីបុណ្យ សែនក្បាលទឹក ឬបុណ្យភ្ជុំចិននោះ ប្រជាពលរដ្ឋចិន បាននាំគ្នា សែនសំណែន មួយ ចំនួន មិនត្រឹមតែ ប៉ុណ្ណោះ មានជាការ អុជ ធូប ទៀន ដុតក្រដាស ជាដើម ទាំងនៅក្នុងផ្ទះ របស់ពួកគេ និងនៅតាមទីសាធារណៈ ដើម្បីជាការឧទ្ទិសកុសល ដល់បុព្វការីជនរបស់ពួកគេដែល បានចែកឋានទៅនោះ ។ បុគ្គលិកសម្អាតអនាម័យ គូសបញ្ជាក់ ដល់ ក្រុម ការងារ យកព័ត៌មាន អោយដឹងថា ប្រជាពលរដ្ឋក្នុងស្រុក ឆ្នាំនេះ មានការពេញនិយមជាខ្លាំង ក្នុងការដុតក្រដាសសំនែន ពោលកើនឡើងខ្លាំងជាងឆ្នាំណាណាទាំងអស់ កាលពីអតីតកន្លងមកនេះដែលជាការប្រឈមខ្លាំង ជាមួយនឹងការសម្អាតកំទេចផេះ នៅលើដី ប៉ុន្តែ កំទេចផេះ សាយភាយទៅបរិយាកាសជាដើម ។
គួរបញ្ជាក់ថា សែន ក្បាលទឹក ឬ បុណ្យភ្ជុំចិន ជា ប្រភេទ បុណ្យមួយ ដែលរួមទាំងប្រជាជនចិន វៀតណាមនិងប្រជាជនខ្មែរដែលមានសែស្រឡាយចិន មួយចំនួន និយមធ្វើជារៀងរាល់ឆ្នាំ។បុណ្យ នេះ ជាទូទៅគឺកំណត់យក ថ្ងៃ១៥កើត ខែ៧(ខែចិន)ដែលប្រជាជនខ្មែរកាត់សែស្រឡាយចិន ខាង ចិនទៀជាវ ពួកគេតែងតែធ្វើគ្រប់ៗគ្នា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា