CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក​ ថា ISIS ជួបទុក្ខធំ ព្រោះមេដឹកនាំខ្លួនស្លាប់ តែ ISIS តបថាអត់ខ្វល់ សំខាន់ ជាពាក្យមិនពិត

ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក មានជំនឿជាក់អោយដឹងថា Hafiz Saeed Khan ដែលជាមេដឹក នាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននោះ បាន ស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារ ពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋ អាមេិរកកាលពីខែមុន ។ 


ឆ្នាំកន្លងទៅនេះ ភ្នាក់ងារស៊ើបអង្កេតអាហ្វហ្គានីស្ថានអោយដឹងថា ខ្លួមានជំនឿជាក់ថា Saeed Khan បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯ ភាគខាងកើតខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន ។ ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ទទូចឲ្យដឹងថា មេដឹកនាំរបស់ខ្លួន គឺគេចផុតពីការសម្លាប់ អំឡុងការ វាយប្រហារលើកនោះ ពោល ISIS បញ្ជាក់ថា អត់ខ្វល់ នឹងការលើកឡើងព្រោះមេដឹកនាំរបស់ខ្លួន នៅមានជីវិតនៅឡើយ។


ថ្ងៃសុក្រម្សិលមិញនេះ​ អាមេរិកអោយដឹងថា មេដឹកនាំ ISIS រូបនោះ ត្រូវបានសម្លាប់បាត់ទៅហើយ ក្រោយមានការវាយប្រហារថ្មីមួយ ដោយយន្តហោះគ្មានមនុស្សបើក នៅឯស្រុក Nangarhar កាល ពីថ្ងៃទី ២៦ កក្កដា។ គួរបញ្ជាក់ថា ការវាយប្រហារ ៣ថ្ងៃដោយយន្តហោះគ្មានមនុស្សបើក ត្រូវបាន ធ្វើឡើង ក្រោយពី ISIS ធ្វើការវាយប្រហារអត្តឃាត នៅប្រទេស អាហ្វហ្គានីស្ថានដោយបានសម្លាប់ មនុស្សដល់ទៅ ៨០នាក់ របួស ២០នាក់ អំឡុងហ្វូងបាតុកម្ម នៅទីក្រុង កាប៊ុល ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS