យានយន្ដ៖ ថ្មីៗនេះមានការបង្ហាញរូបភាពជាច្រើនសន្លឹក ស្ដែងចេញពី ផលិផលក្រុមហ៊ុន រថយន្ដ Nissan នូវម៉ូដែល ថ្មីជំនាន់ក្រោយ កាន់តែទំនើប សង្ហា និងទាក់ទាញនោះគឺ ម៉ូដែល Nissan Lannia ស៊េរីឆ្នាំ ២០១៦។
ក្រុមហ៊ុនរថយន្ដ Nissan បានដាក់តាំងបង្ហាញរថយន្ដទំនើប ជំនាន់ក្រោយរបស់ម៉ូដែល Nissan Lanniaស៊េរីឆ្នាំ ២០១៦ ជាប្រភេទរថយន្ដគំរូ ក្នុងព្រឹត្ដិការណ៍ ដាក់តាំងពិពណ៌រថយន្ដទំនើបប្រចាំឆ្នាំ ២០១៥ នៅទីក្រុង សៀងហៃ ប្រទេសចិន។ ទន្ទឹមនឹងការដាក់តាំងបង្ហាញនោះផងដែរ ក្រុមហ៊ុន Nissan របស់ប្រទេសជប៉ុន បានឧទ្ទេសនាម នូវផលិតផល ជំនាន់ក្រោយ របស់ខ្លួនមួយនេះ ថា ជាប្រភេទរថយន្ដ ដែលស្ថិតក្នុង ការកែច្នៃយ៉ាងផ្ចិតផ្ទង់ ទាំងរូបរាង គុណភាព រចនាសម្ពន្ធ គ្រប់គ្រងរបស់រថយន្ដ ដោយសុទ្ធសឹង ជាមួយនឹងភាព ទាន់សម័យទាំងស្រុង។ លើពីនេះទៅទៀត សម្រាប់ម៉ូដែលស៊េរីដ៏ទំនើបនេះ បើនិយាយអំពីរូបរាងដ៏កាលីបរបស់វា ព្រមទាំងជំនាន់នៃការផលិត ពិតជាអាចផ្ដល់ឲ្យនូវភាពកាន់តែស្រស់សង្ហាខ្លាំងសម្រាប់សង្គមយុវវ័យ។
ក្រៅពីរូបរាងស្រស់សង្ហាទៅ Nissan Lanniaស៊េរីឆ្នាំ ២០១៦ ប្រើសមាសភាពកម្លាំង ៦ (V6) ម៉ាស៊ីន ខ្នាតរង្វាស់ ៣.៥ liter ត្រូវនឹងថាមពល ២៦០ ប្រើប្រអប់លេខអូតូ។ ចំណែកតម្លៃវិញ បើយោងតាមការអះអាងរបស់គេហទំព័របានបង្ហាញថា គឺ មានតម្លៃ ប្រហែល ២០០០០ ដុល្លារ ។ គូសបញ្ជាក់ផងដែរថា ម៉ូដែលនេះ នឹង ធ្វើដំណើរចូលវាយលុកទីផ្សារ នៅចុងឆ្នាំ ២០១៥ នេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 2016releasedateprice