CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

ព័ត៌មានអន្តរជាតិ ៖ អ្នកបើកយន្តហោះម្នាក់ ក្នុង   ចំណោមអ្នក  បើក យន្តហោះ ពីរនាក់ នៃយន្តហោះ Germanwings ជួប គ្រោះថ្នាក់អកុសល បើក  ធ្លាក់ កាលពីពេលកន្លងទៅ នៅក្នុងប្រទេស បារាំងនោះ ទំនងជាត្រូវបានបង្ខាំងទុកអោយនៅក្រៅ   បន្ទប់កាប៊ិន (បន្ទប់បើកយន្តហោះ) នាវិនាទី មុនយន្តហោះ បើកធ្លាក់ នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត the New York Times ចេញផ្សាយអំឡុងថ្ងៃ ពុធ កន្លងទៅនេះ ។

ប្រភពដដែលបន្តអោយដឹងថា ៖ របាយការណ៍ខាងលើ   បានដកស្រង់សម្តី មន្រ្តីយោធាជាន់ខ្ពស់ ចូល រួមក្នុងការស៊ើបអង្កេត បំភ្លឺអោយដឹងថា ជាមួយនឹង  ភស្តុ តាង ពីឧបករណ៍ថតសម្លេង (cockpit voice recorder) បន្ទប់អ្នកបើក យន្តហោះ បញ្ជាក់ច្បាស់  អោយដឹងថា ពីលុត បើកយន្តហោះម្នាក់ បានចាក ចេញពីបន្ទប់ បើកយន្ត ហោះ រួមគ្មានឱកាសបាន   ចូល ក្នុងបន្ទប់បើកយន្តហោះវិញនោះទេ ( left the cockpit and could not re-enter) ។


ក្រុមអ្នកតាមដានស៊ើបអង្កេត ប្រអប់ខ្មៅយន្តហោះធ្លាក់ និង  ​តាម    ដានស៊ើបអង្កេត ពីឧបករណ៍ថត សម្លេង (cockpit voice recorder) បន្ទប់អ្នកបើក អោយដឹងថា ៖ " បុរសម្នាក់   នៅខាងក្រៅ បន្ទប់បើក យន្តហោះ បានគោះទ្វារឮៗ ដោយគ្មាននរណាម្នាក់ឆ្លើយតបនោះទេ បន្ទាប់មកបុរសម្នាក់នៅខាងក្រៅ នោះ បានព្យាយាមវាយទ្វារ ខ្លាំងៗ ប៉ុន្តែ នៅ  តែគ្មាន អ្នកឆ្លើយតបទៅវិញ ពីក្នុង   បន្ទប់កាប៊ិន ខណៈ លោកអ្នកអាចស្តាប់ឮជាក់ស្តែងអោយដឹងថា បុរសម្នាក់ ពិតជាបានព្យាយាម វាយកំទេច ទ្វារ " ។

ក្រុមអ្នកសិក្សា មូលហេតុធ្លាក់ កំពុងតែតាមដានស៊ើបអង្កេតនោះអោយដឹងថា ៖   ពួកយើងពុំទាន់ជាក់ ច្បាស់នៅឡើយទេ ពីមូលហេតុអ្វីបានជា ពីលុតម្នាក់ ក្នុងចំណោម ២ នាក់ ត្រូវចេញទៅខាងក្រៅបន្ទប់ កាប៊ិន ប៉ុន្តែអ្វីដែលជាក់ច្បាស់នោះគឺ នៅពេលយន្តហោះ ដល់វិនាទីចុងក្រោយនៃការធ្លាក់នោះ គឺមាន វត្តមានពីលុតតែម្នាក់នោះទេ ខណៈពុំបានបើកទ្វារអ្វីទាំងអស់ ។

គួររំឮកថា យន្តហោះ ប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings បានធ្លាក់ចុះ កាលពីអំឡុងថ្ងៃអង្គារ កន្លងទៅនេះ នៅភាគខាងត្បូង ប្រទេស បារាំង អំឡុងពេលហោះហើរ ពីទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ឆ្ពោះ  ទៅកាន់ក្រុង Duesseldorf  ប្រទេស អាល្លឹម៉ង់  ។​   ពុំមាននរណា ម្នាក់មានសំណាងល្អ មានឱកាសរស់រានមាន   ជីវិត នោះទេ ក្នុងចំណោមអ្នកដំណើរ ទាំង ១៤៤ នាក់ និងក្រុមសហសេវិក ៦ នាក់ផ្សេងទៀត ៕

- អាន ៖  ប្រអប់ខ្មៅ យន្តហោះ Germanwings ធ្លាក់ ខូចខាត ស្ទើរទាំងស្រុង តែអាច ប្រើការបាន


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash