CamNews

ព័ត៌មានអន្តរជាតិ 

មហាកំពែងចិន ប្រឈមនឹងការបាត់បង់ បាត់ ៣០% រួច ទៅហើយ កត្តាធម្មជាតិមធ្យម ងំកត្តាមនុស្សតែម្តង

ព័ត៌មានអន្តរជាតិ ៖ The Great Wall ឬមហាកំពែងប្រទេសចិន ជាសំណង់ប្រវត្តិសាស្រ្តល្បីល្បាញ បំផុតរបស់ប្រទេសចិន និងជាសម្បត្តិបេតិកភណ្ឌពិភពលោក នោះ ប្រឈមមុខនឹងការបាត់បង់វត្ត មានរបស់ខ្លួន ពីលើពិភពលោក ខណៈសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន សឹង្ហបុរី CNA ចេញ ផ្សាយអោយដឹងថា មហាកំពែងមួយនេះ បានបាត់បង់​​ សមាស ដើមរបស់ខ្លួន ជិត ៣០ ភាគរយរួច ទៅហើយ ដោយសារតែកត្តាធម្មជាតិ និង កត្តាមនុស្ស ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ។ 


ជាការពិត ព្យុះ ភ្លៀង កំដៅ ខ្យល់ខ្លាំង គឺជាកត្តាធម្មជាតិ​ ដែលមានការ គម្រាមគំហែងខ្លាំង​ដល់ សំ ណង់ប្រវត្តិសាស្រ្តរបស់ពិភពលោកមួយនេះ  ប៉ុន្តែ   បើ តាម ការគូសបញ្ជាក់ ពីប្រភពសារព័ត៌មាន កត្តាធម្មជាតិគឺមធ្យម ងំកត្តាមនុស្សតែម្តង តួយ៉ាង របាយការណ៍ បញ្ជាក់អោយដឹងថាមាននិន្នាការ នៃការដាប់លួចយកថ្ម សំណង់មហាកំពែងចិន ទៅសាងសង់ផ្ទះ ក៏ដូចជា យកទៅលក់ ពីសំណាក់ ប្រជាជនក្រីក្រ   គួររំឮកថា តាម​​​​ច្បាប់​​ ​អ្នក​​​ដែល​លួច​​យក​ដុំ​ថ្ម​ជញ្ជាំង​មហា​កំពែង​​​ត្រូវ​ពិន័យ​ជា​ប្រាក់​ ដល់​ទៅ​​៥០០០យាន់ (ជាង៨០០ដុល្លារ) ​តែ​យ៉ាង​ណា​​ក្ដី​ច្បាប់​នេះ​​​​នៅ​មាន​សភាព​ធូរ​រលុង​នៅ​ឡើយ ។

មហាកំផែងនេះត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងរាជកាល រាជវង្ស មីងនៅចន្លោះឆ្នាំ (១៣៦០​ -១៦៤៤)។ វាចាប់ផ្តើមសាងសង់ពីភាគខាងកើត ឆ្ពោះទៅទិសខាងលិចដោយធ្លង  កាត់ស្រុក ខេត្ត​មួយ​ចំនួន​ដូច​ជា Liaoning ,Hebei ,Beijing, Tiangjin ,Shanxi ,Inner Mongolia,   Ningxia, Shaa​- nxi, Gansu និងទីក្រុងQinghai។ មហាកំផែងរបស់ប្រទេសចិន គឺ  ជា ​មហាកំផែង  ដ៍អស្ចារ្យបំផុត របស់ពិភពលោក  ដែលត្រូវបានគេចុះជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដោយ​ទទួល ស្គាល់ដោយ អង្គការយូណេស្កូនៅឆ្នាំ ១៩៨៧។ មហាកំផែងនេះជាសម្បត្តិ​ដ៍មហិមា​របស់​ប្រទេស​ចិន​ ដែលមាន សាងសង់ឡើងកាត់វាស ព្រៃភ្នំ លាតសន្ធឹងប្រហែល ៨,៨៥១.៨ គីឡូម៉ែត្រស្មើនឹង ៥,៥០០ ម៉ាយ និងមាន​ទីតាំង​ស្ថិត​  នៅភាគ  ខាងលិច  នៃប្រទេសចិន  ។ មហាកំផែងនេះមានប្រវត្តិជាង ២០០០ ឆ្នាំមកហើយហើយឥឡូវនេះផ្នែកខ្លះ​នៃមហាកំផែង​នេះត្រូវបានបាក់បែក​ និងបាត់អស់មួយចំនួន៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong The Great Wall